ការប្រតិបត្តិតាម “គោលការណ៍សកម្ម” ពិតជាអាចកែឆ្នៃអ្នកឱ្យក្លាយជាមនុស្សដែលអ្នកផងទាំងពួងចូលចិត្ត និងមានបារមីទាក់ទាញ។ បើអ្នកជាគ្រូ សិស្ស និស្សិត នឹងចង់រៀនជាមួយអ្នក បើអ្នកជា បុគ្គលិកក្រុមហ៊ុន ថៅកែនឹងតំឡើងឋានៈ បើអ្នកខ្ចីប្រាក់ ធានាគារនឹងផ្តល់ប្រាក់កម្ចី បើអ្នកជាម្ចាស់អាជីវកម្ម អតិថិជន នឹងទិញទំនិញ ឬសេវារបស់អ្នកយ៉ាងពេញចិត្ត។
បារមីទាក់ទាញរបស់អ្នក គឺជាទេព្យកោសល្យ ជាបារមីបានពីការព្យាយាមដែលនឹងជួយឱ្យ អ្នកសម្រេចគោលដៅបានយ៉ាងជោគជ័យ។ បារមីទាក់ទាញនេះបានពីខ្លួនអ្នកផ្ទាល់ មិនមែនអ្នកដទៃណាម្នាក់ជាអ្នកផ្តល់ឱ្យឡើយ។ អាស្រ័យហេតុនេះ ចូរប្រកាន់យកកិរិយានេះឱ្យបានខ្ជាប់ខ្ជួន អ្នកច្បាស់ជាទទួលបានការស្រឡាញ់រាប់អាន ពីមនុស្សគ្រប់រូបភ្លាមៗ!
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៣៨)