ឯណាទៅស្មារតីជាតិ?

 

_បាត់បង់អស់ហើយឱ!ស្មារតីជាតិ
បែកបាក់វិវាទបៀតបៀនគ្នាឯង
ស៊ីសាច់ហុតឈាមហួសពីការថ្លែង
គំនុំគ្នាឯងធំជាងសត្រូវ។

 

_អស់លោកអ្នកអើយល្មមពិចារណា
យល់ដល់ខេមរាជំនាន់ក្រោយទៅ
រស់នៅស្ពាយកម្មកេរិ៍្តខ្មាស់អាស្រូវ
កញ្ចាស់សត្រូវទាំងយប់ទាំងថ្ងៃ។

 

_បើធ្វើជាធំកុំផ្តុំតែគ្នា
ស្រីស្រាប៉ោបៀរនាំឲ្យចង្រៃ
នាំជាតិលិចលង់ប្រជាក្រក្រី
ចែកទឹកហែកដីក្បត់ជាតិដូនតា។

 

_គួរឲ្យអនិច្ចាដល់វិញ្ញាណជាតិ
កុលបុត្រភ្លេចធាតុទំព័រសាវតារ
ប្រវត្តិសាស្រ្តផ្លាស់ប្តូរតម្រា
ក្មេងក្រោយពិការធ្វើគធ្វើថ្លង់។

ដោយៈ ភិក្ខុ ថាច់ ឆេង

 

Leave a Reply

Your email address will not be published.