តើមានអ្វីកើតឡើងចំពោះអ្នក ប្រសិនបើអ្នកអាចរកឃើញអាថ៌កំបាំងជោគជ័យរបស់មនុស្សអស្ចារ្យដែលអ្នកធ្លាប់ស្គាល់នោះ?
ខ្សែជីវិតរបស់មនុស្សល្បីៗក្នុងលោកនេះ តែងត្រូវបានគេកត់ត្រាទុកក្នុងសៀវភៅជីវប្រវត្តិហើយដែលសៀវភៅទាំងនោះហើយ ជាធនធានស្រាប់សម្រាប់អ្នកដើម្បីធ្វើការសិក្សា និងស្រាវជ្រាវ។
ខ្សែជីវិតរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ពាណិជ្ជករ និងអ្នកមនុស្សធម៌ មាននៅក្នុងសៀវភៅប្រភេទជីវប្រវត្តិនេះទាំងអស់។ អ្នកនឹងបានដឹងអំពីការសម្រេចបានជោគជ័យ និងជ័យជម្នះដ៏អស្ចារ្យនានារបស់ពួកគេ។ អ្នកក៏នឹងបានជ្រាបផងដែរអំពីរបៀបថា តើជើងឯកមួយរូបត្រូវប្រឈមនឹងភាពបរាជ័យប៉ុន្មានលើកមុនពេលគាត់ទទួលបានជោគជ័យនោះ។
នៅក្នុងពេលអានសៀវភៅនោះ អ្នកប្រហែលជានឹងមានអារម្មណ៍ភ្ញាក់ផ្អើលនៅពេលដែលដឹងថាខ្លួនទទួលបានជោគជ័យប៉ុន្មានហើយនោះ។ អ្នកប្រហែលគិតថា ខ្លួនក៏បានធ្វើឱ្យជីវិតរបស់ខ្លួនបានពិសេសថ្កុំថ្កើងណាស់ដែរ។ សៀវភៅជីវប្រវត្តិ ពិតជាជួយបង្ហាញផ្លូវដល់អ្នកប្រាកដណាស់។
ដូចនេះដែលអ្នកត្រូវធ្វើឥឡូវនេះ គឺស្វែងរកប្រភពឯកសារដែលមានពត៌មានអំពីជីវប្រវត្តិរបស់មនុស្សល្បីៗឱ្យបាន ពីបណ្ណាល័យ បណ្ណាគារ ឬក៏ “Internet” ឬពីកន្លែងណាក៏បាន។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៨២ដោយៈ ជុំ សមវាសនា)