ចូរត្រៀមលក្ខណៈជានិច្ច។ ពេល “នេះ” ហើយជាពេលល្អបំផុតដែលអ្នកត្រូវចាប់ផ្តើមធ្វើការ ងារដ៏ត្រឹមត្រូវរបស់អ្នក ព្រោះគ្មានមូលហេតុអ្វីដែលត្រូវរងចាំតទៅទៀតនោះទេ។ អ្នកជា មនុស្សដែលចេះស្រាវជ្រាវ ស្វែងយល់ច្រើន ហើយមានជំនឿលើខ្លួនឯងជានិច្ចក្នុងការ ត្រៀមលក្ខណៈមុនពេលធ្វើអ្វីមួយរបស់ខ្លូន។ អ្នកជាមនុស្សដែលមិនចេះភ័ន្តភាំងស្មារតី ដោយសារតែភាពស្ទាក់ស្ទើរក្នុងចិត្ត។ សរុបទៅ គឺអ្នកមានឆន្ទៈសម្រេចចិត្តខ្ពស់។ អ្នកជា មនុស្សដែលស្គាល់កាលៈទេសៈច្បាស់លាស់។ ប្រសិនបើអ្នកមានការស្ទាក់ស្ទើរជ្រុលពេក នោះមន្ទិល និងភាពមិនច្បាស់លាស់ចេះតែកើនឡើងដែលវានឹងបណ្តាលឱ្យអ្នកមានការភ័យ ខ្លាច និងបាត់បង់សេចក្តីក្លាហាន។ ជាការពិតណាស់ បរាជ័យអាចកើតមានចំពោះអ្នក។ នេះហើយជាជីវិតនោះ។ ក៏ប៉ុន្តែជីវិតដ៏ជោគជ័យ គឺបានដោយសារការទទួលបរាជ័យនោះជាមេរៀន ហើយបន្ទាប់មកព្យាយាមសារជាថ្មីមិនលះបង់លុះត្រាទទួលបានជ័យជំនៈ។ នេះហើយជាចំណុចខុសប្លែកគ្នារវាងមនុស្សជោគជ័យ និងមនុស្សបរាជ័យនោះ។
មនុស្សភាគច្រើនតែងមានគំនិតថា លុះត្រាតែដឹងច្បាស់ថាទទួលបានជោគជ័យ ទើបហ៊ានប្រថុយធ្វើកិច្ចការអ្វីម្យ៉ាង។ ប៉ុន្តែទន្ទឹមនោះ ជាញឹកញាប់គេតែងតែទទួលការព្រមានពីគ្រោះថ្នាក់ផ្សេងៗ ដែលនេះជាមូលហេតុនៃការបង្អាក់ឆន្ទៈដ៏មោះមុតរបស់យើង។ ចូរចងចាំថា អ្នកដែលស្រឡាញ់យើងខ្លាំងបំផុតនោះ គឺជាអ្នកដែលបង្អាក់ឆន្ទៈដ៏ក្លាហានក្នុងការប្រថុយរបស់អ្នកខ្លាំងជាងគេបំផុតដែរ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី១៣)