ហ៊ានបំភ្លេចអ្នកគ្រប់គ្នា

មិនមែនគ្រប់គ្នាមានចិត្តចង់ធ្វើជំនួញជាមួយអ្នកឡើយ។ មិនមែនគ្រប់គ្នាចង់ធ្វើជាមិត្តជាមួយអ្នកឡើយ។  មិនមែនគ្រប់គ្នាចង់បានសន្តិភាពឡើយ។ មិនមែនគ្រប់គ្នាមានចិត្តតស៊ូក្នុងការ ងារឡើយ។ មិនមែនគ្រប់គ្នាចង់ក្លាយជាប្រធានាធិបតីឡើយ។ មិនមែនគ្រប់គ្នាមានសមត្ថភាពខ្ពស់អាចផលិតអាវុធប្រល័យលោកបាននោះឡើយ។ មិនមែនគ្រប់គ្នាមានសមត្ថភាពអាចឈ្នះបានឯកត្តកម្មកីឡាពិភពលោកឡើយ។ ចុះអ្នកអាចជួយគ្រប់គ្នានោះបានទេ បើសិនជាគេមានចិត្តប្រាថ្នាដូចនោះមែននោះ?

ការព្យាយាមជួយមនុស្សគ្រប់គ្នា គឺហាក់បីដូចជាយកខ្លួនដាក់ក្នុងជុចដ៏រឹងមាំមួយយ៉ាងដូចនោះឯង គឺអ្នកពីតជាមិនអាចធ្វើទៅបានឡើយ។ ដូចនេះ ជួយខ្លួនឯងឱ្យបានបរិបូរណ៍ជាមុនសិន ចំណែកអ្នកផ្សេងគេពិតជាដឹងពីបញ្ហារបស់គេច្បាស់ជាងយើងជាមិនខានឡើយ។

មិនមែនគ្រប់គ្នាជាមនុស្សស្តាប់ហេតុផលឡើយ ឬជាមនុស្សដែលស្គាល់ប្រយោជន៍ដ៏ល្អបំផុតរបស់ខ្លួនឯងដែរ។ ប៉ុន្តែ ចំពោះអ្នក អ្នកអាចធ្វើកិច្ចករទាំងអស់នោះបាន។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៣៥)

Leave a Reply

Your email address will not be published.