បើសិនជាអ្នកដើរចូលក្នុងសាលាហាត់គុនមួយ អ្នកនឹងឃើញការសមវាយប្រហារគ្នាទៅវិញទៅមក កាច់ដៃ ទាញជើង ធាក់ដើមទ្រូង សកម្មភាពវាយប្រហារគ្នាគ្រប់យ៉ាង។ ប្រសិនបើអ្នកពុំធ្លាប់ជាសិស្សនៃសាលាហាត់គុនទេនោះ អ្នកនឹងគិតថាសកម្មភាពរបស់អ្នកទាំងនោះជាសកម្មភាពយ៉ាងកាចសាហាវដែលនាំឱ្យមានគ្រោះថ្នាក់គួរឱ្យភ័យខ្លាច។ ឧទាហរណ៍មួយទៀត គឺអ្នកនឹងមានអារម្មណ៍ខ្មាស់គេ និងភ័យខ្លាចនៅពេលអ្នកចាប់ផ្តើមរៀនជិះស្គីលើទឹកកកលើកដំបូង ឬរៀនភាសាអង់គ្លេសជាគ្រាដំបូង។ ក៏ប៉ុន្តែ ចូរតស៊ូព្យាយាមឡើង នេះជាការចាប់ផ្តើមលើកដំបូងរបស់អ្នក ហើយពុំមានលើកដំបូងម្តងទៀតឡើយ។
ពាក្យថាតស៊ូ ដាច់ខាតគឺពិតជាមានការលំបាកខ្លាំងនៅពេលដែលអ្នកចាប់ផ្តើមជាមិនខានឡើយ ចូរទទួលយកការតស៊ូនោះ ហើយទន្ទឹមគ្នានោះដែរអ្នកត្រូវជឿជាក់លើខ្លួនឯងផង។ ពីដំបូងអ្នកដែលពូកែរិះគន់ច្បាស់ជាចំអកឱ្យគំនិត និងគោលដៅរបស់អ្នកដោយចាត់ទុកវាថាជារឿងគួរឱ្យចង់សើច និងឆ្កួតៗជាមិនខាន។ ប៉ុន្តែ នៅពេលអ្នកដែលទទួលបានជោគជ័យហើយអ្នកទាំងនោះប្រាកដជាចេញមុខមកអះអាងថាខ្លួនបាន ចូលរួមចំណែកក្នុងាការសម្រេចការងារនេះពីដំបូងដែរជាពុំខានឡើយ។ ចូរអ្នកចាប់ផ្តើមធ្វើហើយពុះពារលុះត្រាបានសម្រេចឱ្យទាល់តែបាន។ ចូរសាទរអ្នកដែលតស៊ូព្យាយាមលើកដំបូងពីព្រោះថា ការចាប់ផ្តើមការងារដំបូងប្រាកដជាលំបាកពុំខានឡើយ។ ចូរធ្វើចិត្តឱ្យរីករាយស្វាគមន៍ចំពោះអ្នកផ្តើមធ្វើការងារថ្មីគ្រប់គ្នា។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី២០)