
វារុណីទូសកជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតវ័ន ព្រះអង្គបានសម្តែងជាតកអំពីបុរសម្នាក់ដែលដាក់អំបិលក្នុងស្រាព្រោះតែការយល់ខុស ទើបទ្រង់ទូន្មានដល់ភិក្ខុទាំងឡាយអំពីការថ្លោះធ្លោយព្រោះតែក្តីល្ងង់ មានតំណាលថា ៖
កាលកន្លងទៅ តថាគតកើតក្នុងត្រកូលសេដ្ឋីប្រកបរបរជួញដូរដើម្បីចិញ្ចឹមជីវិត។ នៅក្នុងផ្ទះរបស់សេដ្ឋីមាន វារុណីពាណិជ្ជ (អ្នកធ្វើស្រាលក់) ដែលមានកូនសិស្សម្នាក់មកអាស្រាយនៅជាមួយ។
គ្រាមួយ អ្នកបិទស្រាបានប្រើសិស្សឲ្យទៅលក់ស្រានៅនឹងរានខាងមុខផ្ទះ ឯសិស្សនោះជាមនុស្សមិនសូវមានបញ្ញា ទើបមិនសូវចេះសួរនាំអ្វីទេ ទោះជាខ្លួនឆ្ងល់ក៏ដោយ។ នៅពេលឃើញអ្នកផឹកស្រាមកទិញស្រា ហើយសុំអំបិលយកទៅក្លែមស្រា ទើបគេគិតថាស្រាដែលគ្រូផ្សំមកនោះនៅមិនទាន់ប្រៃល្មម រួចក៏យកអំបិលទៅដាក់បន្ថែមក្នុងពាងស្រានោះទៅ។
លុះក្រោយមកគ្រូក៏ត្រឡប់មកវិញ ហើយយកសេចក្តីនេះទៅតំណាលប្រាប់សេដ្ឋី អំពីរឿងដែលសិស្សរបស់ខ្លួនធ្វើឲ្យស្រាខូចអស់។ នៅពេលនោះសេដ្ឋីស្តាប់ចប់ក៏ពោលថា “មនុស្សដែលមិនសូវមានបញ្ញា តែងធ្វើឲ្យកិច្ចការដែលកំពុងរីកចម្រើនស្រាប់ទៅហើយនោះ ឲ្យអន់ថយមកវិញដោយសារតែការចេះមិនដល់”
កាលក្រោយមក សិស្សម្នាក់នេះបានកើតជាអ្នកដាក់អំបិលស្រាក្នុងពេលនេះ ឯវារុណីពាណិជ្ជគឺព្រះកោណ្ឌញ្ញៈ ចំណែកសេដ្ឋីគឺអង្គតថាគត។
ការចេះមិនដល់ ថែមទាំងមិនព្រមរៀនសូត្របន្ថែម
តែងតែធ្វើឲ្យកិច្ចការត្រូវថ្លោះធ្លោយជាប្រចាំ។