ខ្យល់កម្មបក់ផាត់បានរសាត់កាយ
ឲ្យឃ្លាតទៅឆ្ងាយចាកចោលទឹកដី
មាតុភូមិកំសត់មរតកបូរី
បាត់បង់សេរីដីកម្ពុជាក្រោម។
ស្រណោះកោះកេរខ្មែរពីបុរាណ
ខ្មែរក្រោមយើងមានរចនាល្អឆោម
សាសនាអារាមដុតដាមទ្រុឌទ្រោម
រស់នៅប្រឈោមនឹងខ្មាំងក្នុងផ្ទះ។
អ្នករាប់គេរស់អ្នកស្ទុះត្រូវស្លាប់
រងការឈឺចាប់វេទនាខ្លាំងណាស់
ផ្លូវកាយផ្លូវចិត្តគេបិទគេប៉ះ
ស្រណោះខ្លាំងណាស់គ្មានសិទ្ធិវាចា។
ហេតុតែពីយើងរើសអើងខ្លាំងពេក
គេខំបំបែកឯងខំឫស្យា
ច្រណែនគ្នាឯងដោយគ្មានពិចារណ៍
ប្រទាញស្រវាយកតែរួចខ្លួន។
អនិច្ចាខ្លាំងណាស់ឱ!ជីវិតខ្មែរ
មាតុភូមិក្លាយប្រែទុក្ខខ្មែរក្រោមយួន
រស់នៅសព្វថ្ងៃរលាយផ្ទួនៗ
ឱ!មាតុភូមិខ្លួនជម្ងឺសព្វសាច់។
ដោយៈ ថាច់ ឆេង