សំដែងសេចក្តីស្នេហា

តាមដំបូន្មាននៅក្នុងគម្ពីររបស់ព្រះ “ការស្រឡាញ់” មានន័យបង្កប់នូវការអត់ធ្មត់ និងចិត្ត សប្បុរធម៌។ “ការស្រឡាញ់” ពុំមានការច្រណែននិន្ទា ពុំមានការអួតអាងដោយមោទនៈភាព ជ្រុលពេក ពុំមានចរិយាឆ្មើងឆ្មៃ ពុំមានអត្ថទត្ថភាព ពុំងាយមានកំហឹងចូលជ្រៀតជ្រែក ពុំដែលប្រមូលកំហុសអ្នកដទៃ មានចិត្តការពារអ្នកដទៃ មានជំនឿជឿជាក់ជានិច្ច មានសង្ឃឹមជានិច្ច និងមានស្មារតីលះបង់ខ្ពស់ជានិច្ច។ “ការស្រឡាញ់” គឺជាទឹកចិត្តដែលមាន ការទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈចង់ដោះស្រាយបញ្ហានានាឱ្យរួចរាល់ជាស្ថាពរ។

“ការស្រឡាញ់” អាចថាមានសុភមង្គលពេក និងមានអំណាចជ្រុលពេកដែរ។ ប៉ុន្តែ ចូរសំដែង នូវ “ការស្រឡាញ់” តាមរយៈភាពញញឹម ពាក្យពេចន៍សំដី  អាកប្បកិរិយា ការពេញចិត្ត និងទឹកចិត្តសប្បុរសធម៌ ដែលចេះតែមានបន្តបន្ទាប់រហូតទៅនោះ។ ដើម្បី “ការស្រឡាញ់” អ្នក អាចត្រូវប្រឈមមុខនឹងការឈឺចាប់។

នៅពេលដែលអ្នករកបាននូវ “ការស្រឡាញ់” ចូរទទួលយកដោយសេចក្តីរីករាយ ហើយត្រូវ ចេះថែរក្សាឱ្យបានរហូតទៅផង។ អាពាហ៍ពិពាហ៍ និងគ្រួសារប្រកបដោយ “ការស្រឡាញ់” មានតម្លៃសមនឹងការព្យាយាមរបស់អ្នកហើយ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៤៣)

 

Leave a Reply

Your email address will not be published.