អ្នកជាមនុស្សដែលតែងក្រោកពីដំណេកពីព្រលឹម អ្នកជានិយោជិតដែលប្រឹងប្រែងបំពេញការងារបានល្អនៅឯកន្លែងធ្វើការ អ្នកជាមនុស្សប្រកាន់ខ្ជាប់នូវការហាត់ប្រាណ និងការហាត់ពត់លត់ដំចិត្ត។ អ្នកជាមនុស្សមានអាកប្បកិរិយារូសរាយជាមួយអ្នកផងទាំងពួង។ អ្នកសង្កេតឡើងវិញនូវការងារដែលខ្លួនបានធ្វើក្នុងថ្ងៃនេះ ហើយត្រៀមលក្ខណៈរួចជាស្រេចចំពោះការងារដែលបានគ្រោងសម្រាប់ធ្វើថ្ងៃស្អែក។ ឃើញថាអ្នកធ្វើអ្វីៗក៏បានល្អគ្រប់យ៉ាងហើយ ដូចនេះចូររីករាយនឹងសក្ការៈ និងផលសម្រេចទាំងនេះឱ្យបានសក្តិសមជាទីបំផុត។ ចូរមានមោទនៈភាពចំពោះខ្លួនឯងដែលបានប្រតិបត្តិបានល្អបែបនេះ។ ប្រសិនបើអ្នកអាចរក្សាសភាពដូចនេះបានជារៀងរាល់ថ្ងៃ ពុំមានមនុស្សណាម្នាក់អាចដឹងថាអ្នកនឹងទទួលបានសុភមង្គលថ្លៃថ្លាពីសេសប៉ុណ្ណានោះឡើយក្នុងឆាកជីវិតនេះ។ ថ្ងៃនេះ អ្នកកាន់តែរំកិលជិតដល់គោលដៅរបស់អ្នកហើយ។
ចូរអបអរសាទររាល់ជ័យជម្នះ និងការសម្រេចបានជោគជ័យលើការងារទាំងប៉ុន្មានរបស់អ្នកតាមរបៀបណាមួយដែលអាចធ្វើទៅបាន។ អ្នកបានធ្វើយ៉ាងពិសេសហើយ អ្នកនឹងទទួលបានសុភមង្គលដ៏ពិតប្រាកដ។ ពេលនេះ អ្នកអាចកេងលក់យ៉ាងស្កប់ស្កល់ហើយ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៧២ ដោយៈ ជុំ សមវាសនា)