- អ្នកត្រូវសរសេរជាឯកសារទុកនូវ “ទិសដៅជីវិតផ្ទាល់ខ្លួន” របស់អ្នក។ ចំណុចដែលគួរចារទុករួមមានដូចជា៖ អ្នកជានរណា? តើខ្លួនឯងមានតម្លៃកំរឹតណា? តើអ្នកមានបំណងប្រើពេលវេលារបស់ខ្លួនធ្វើអ្វីដើម្បីឱ្យជីវិតអ្នកមានន័យបំផុត? សូមរំលឹកថា អ្នកខ្លួនឯងជាអ្នកកំណត់អនាគតរបស់ខ្លួនឯង។ អ្នកមិនចាំបាច់ខ្វល់ខ្វាយនឹងអ្នកដទៃដែលរិះគន់ថា អ្នកជាមនុស្សចាស់ជ្រុល ក្មេងជ្រុល ក្រពេក មិនសង្ហា ពុំមានកំរិតអប់រំខ្ពស់ សម្បុរមិនស្អាត ភេទទន់ខ្សោយ ឬក៏យ៉ាងណានោះឡើយ។ ពួកអ្នករិះគន់ទាំងនោះប្រាកដជាមិនប្រតិបត្តិតាម “គោលការណ៍សកម្ម” ឡើយ។
- រាល់ពេលដែលអ្នកជួបប្រទះអត្ថបទទាំងឡាយណាដូចជា ទស្សនាវដ្តីក្តី កាសែតក្តី ឬសៀវភៅណាៗ ក៏ដោយដែលឱ្យតែបង្កប់នូវអត្ថន័យពីជីវិត និងការលើកទឹកចិត្ត គូរកត់ត្រាទុកឱ្យបានល្អ។ ទាំងអស់នេះហើយ គឺជាទីប្រឹក្សាបំរុងដែលអាចជួយអ្នកក្នុងការបង្កើតនូវ “ទិសដៅជីវិតផ្ទាល់ខ្លួន” បាន។
- “ទិសដៅជីវិតផ្ទាល់ខ្លួន” គួរមានប្រវែងត្រឹមតែបីឃ្លាបាលហើយ។ ចូរឧស្សាហ៍អានរំលឹកបេសកកម្មនេះឱ្យបានញឹកញាប់ និងជាប្រចាំ។ ទោះយ៉ាងណាក្តីអ្នកអាចផ្លាស់ប្តូរវាបាន ដោយយោងតាមចំណេះដឹងថ្មីៗ ដែលអ្នកទើបតែទទួលបាន។ តាមរយៈ “ទិសដៅជីវិតផ្ទាល់ខ្លួន” នេះ អ្នកអាចបង្កើតក្តីស្រមៃ និងបណ្តុះគោលដៅ ដែលជាមូលដ្ឋាន សម្រាប់កំណត់ការងារទាំងឡាយដែលត្រូវធ្វើប្រចាំថ្ងៃនោះ៕
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី០៣)