
ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ២០២២ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលដឹកនាំដោយព្រះប្រធាន ភិក្ខុ ចៅ រេន ចូលរួមបុណ្យសពរបស់ទាយិកា ថាច់ ចំរើន នៅវត្តសិរីសោភា~អង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



អ្នកស្រី ថាច់ ចំរើន អាយុ ៤៩ឆ្នាំ ទីកន្លែងកំណើត នៅភូមិមេរោងថ្មី ឃុំដើមជ្រៃ ស្រុកផ្នោរដាច់ ខេត្តព្រះត្រពាំង (កម្ពុជាក្រោម) បានទទួលមរណភាព នៅថ្ងៃអង្គារ៍ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ គ.ស.២០២២ ដោយរោគាពាធ កាលពីវេលាម៉ោង ៧យប់ នៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ។



អ្នកស្រី ថាច់ ចំរើន ជាសកម្មនារីដ៏សកម្ម នៅក្នុងសង្គមខ្មែរក្រោម នៅកម្ពុជា ដែលខ្វល់ខ្វាយពីសុខទុក្ខបងប្អូនខ្មែរក្រោមយើងកន្លងមក។ អ្នកស្រី ជាស្រ្តីមេម៉ាយមានកូនក្នុងបន្ទុក៦នាក់ ការតស៊ូប្រឹងប្រែងលះបង់ និងការអត់ធ្មត់ចិញ្ចឹមបិបាច់ថែរក្សាកូនៗ របស់គាត់កន្លងមក គឺជាគំរូដ៏ល្អ ដល់ស្រ្តីទូទៅ ដូច្នេះការបាត់បង់អ្នកស្រី ថាច់ ចំរើន គឺពិតជាមានសេចក្តីសោកសង្រេងយ៉ាងពន់ពេក ចំពោះការទទួលមរណភាពរបស់អ្នកស្រី។



ជាទីអវសាន សូមឱ្យវិញ្ញាណក្ខន្ធអ្នកស្រី ថាច់ ចំរើន បានទៅបដិសន្ធិវិញ្ញាណក្នុងសុគតិភព កុំបីអាក់ខានឡើយ។
រាជធានីភ្នំពេញ, ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។


