
នៅព្រឹកថ្ងៃសុក្រ ៣ កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដឹកនាំដោយព្រះប្រធានចៅ រេន បានចូលរួមពិធីបុណ្យសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ដែលត្រូវជាញោមស្រីបង្កើតរបស់ #សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះគ្រូសូត្រស្តាំវត្តបទុមវតី។ មហាឧបាសិកាបានទទួលមរណៈភាព នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១ និង៤០ នាទី រំលងអធ្រាត្រ ដោយរោគាពាធ ក្នុងជន្មយុ៨១ឆ្នាំ នៅគេហដ្ឋាន ភូមិចុងអង្ក ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
សូមបដិសន្ធិវិញ្ញាណ ញោមស្រីមហាឧបាសិកាបានទៅកាន់សុគតិភព កុំបីខាន។




