#លិខិតបវារណាសម្រាប់ឧបត្ថម្ភអាហារូបករណ៍ឆ្នាំ២០២២

យោង៖ – តាមគម្រោងផែនការប្រចាំឆ្នាំ២០២២ ស្ដីពីការចែកអាហារូបករណ៍ (៥០%) របស់សម្ព័ន្ធសមនិស្សិត~និស្សិតខ្មែរកម្ពុជាក្រោម។
-សេចក្តីសម្រេចនៃអង្គប្រជុំកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ សី្តពីការជ្រើសរើសបេក្ខភាព ដើម្បីទទួលអាហារូបករណ៍ ដោយអង្គប្រជុំបានសម្រេចកំណត់យកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃផុតកំណត់។
សេចក្តីដូចមានយោងខាងលើសមាគមសម្ព័ន្ធសមណនិស្សិត~និស្សិតខ្មែរកម្ពុជាក្រោម សូមនមស្ការថ្វាយបង្គំពីចម្ងាយចំពោះព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងសូមចម្រើនពរញាតិញោមសប្បុរសជនអ្នកមានសទ្ធាជ្រះថ្លាទាំងឡាយឱ្យជ្រាបថា៖ សមាគមសម្ព័ន្ធសមណនិស្សិត~និស្សិតខ្មែរកម្ពុជាក្រោម នឹងប្រារព្ធពិធីប្រគេន និងជូនអាហារូបករណ៍ (៥០%) លើកទី១២ សម្រាប់ឆ្នាំ២០២២ មានចំនួន ២៥ អង្គ/រូប (ក្នុងនោះអនុបណ្ឌិត ៥ អង្គ/នាក់ និងបរិញ្ញាបត្រ ២០ អង្គ/នាក់)។
ដោយយោងទៅលើបញ្ហាជាក់ស្ដែងក្នុងពេលបច្ចុប្បន្នខាងសមាគមយើងខ្ញុំមានផលលំបាកក្នុងការស្វះស្វែងរកនូវថវិកាសម្រាប់ចែកជាអាហារូបករណ៍ដល់និស្សិតក្រីក្រ ដែលកំពុងរៀននៅតាមសាកលវិទ្យាល័យនានា ក្នុងពេលបច្ចុប្បន្ននេះ ដោយពុំមានលទ្ធភាពបង់ថ្លៃសាលាក្នុងវគ្គសិក្សាថ្មី, អ៊ីចឹងហើយ សមាគមយើងខ្ញុំក៏សម្រេចចិត្តចេញលិខិតបវារណានេះ ដល់សាធារណជន និងសប្បុរសទាំងឡាយ ព្រះមេត្តា មេត្តា ជួយឧបត្ថម្ភជាអាហារូបករណ៍បន្តិចបន្តួចតាមមានតាមបាន ដើម្បីសមាគមយើងខ្ញុំនឹងចាត់ចែងចែកអាហារូបករណ៍ដល់និស្សិតយើង។
សូមព្រះតេជព្រះគុណ និងសប្បុរសជន ព្រះមេត្ត មេត្តាទទួលនូវការគោរពរាប់អានពីយើងខ្ញុំពីចម្ងាយ៕
– សប្បុរសជន អាចចូលរួមបានតាមកុងធនាគារប្រធានសម្ព័ន្ធ ABA 002 702 194 (CHAU REN)
– Wing ឬ TrueMoney តាមរយៈលេខ 012 992 470 និង 010 992 470
ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២
~~~~~~~~~~~~~~~~~~~~~~
ព័ត៌មានបន្ថែមសូមទាក់ទងមកគណៈកម្មការយើងខ្ញុំ៖
– លេខទូរស័ព្ទសមាគម៖
Cellcard 012 992 470
Smart 010 992 470
– Facebook ប្រធានសម្ព័ន្ធផ្ទាល់៖ Suren Khmer Krom
– លេខទូរស័ព្ទប្រធានសម្ព័ន្ធផ្ទាល់៖
Metfone 097 468 5398
May be an image of text
201
People reached
17
Engagements
Distribution score
Boost post
6
2 Shares
Like

Comment
Share

Leave a Reply

Your email address will not be published.