រំលឹកខ្លួនឯង

អ្នកគួររំលឹកខ្លួនឯងដោយចោទសួរថា៖

√ តើអ្នកមានសុខភាពល្អបរិបូរណ៍ដើម្បីធ្វើលំហាត់ប្រាណជាប្រចាំតាមការគ្រោងរបស់អ្នកដែរឬទេ?

√ តើអ្នកគោរពវិន័យខ្លួនឯងទៀងទាត់ និងខ្ជាប់ខ្ជួន ដើម្បីនឹងប្រតិបត្តិការងារប្រចាំថ្ងៃតាមការគ្រោងរបស់អ្នកដែរ ឬទេ?

√ តើអ្នកមានគំនិតវៃឆ្លាត ដើម្បីនឹងដោះស្រាយបញ្ហាចំពោះមុខបានដែរ ឬទេ?

√ តើអ្នកមានសេចក្តីក្លាហានគ្រប់គ្រាន់ ដើម្បីនឹងពន្យាចំណង់សំភារៈនិយមបច្ចុប្បន្នរបស់ខ្លួនបានដែរ ឬទេ?

√ តើអ្នកមានចរិតសុភាពរាបសារល្មមឱ្យគេស្ម័គ្រចិត្តជួយក្នុងពេលមានអាសន្នដែរ ឬទេ?

√ តើអ្នកមានចិត្តសណ្តោស និងត្រាប្រណីល្មមគ្រប់គ្រាន់ ហើយឬនៅ?

√ តើអ្នកមានចិត្តសប្បុរសហ៊ានចែករំលែកសម្បត្តិផ្ទាល់ខ្លួនឱ្យអ្នកដទៃបានដែរ ឬទេ?

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៦៥ ដោយៈ ជុំ សមវាសនា)

 

Leave a Reply

Your email address will not be published.