រៀនអត់ឱន

កំហឹង ការស្អប់ខ្ពើម ការបង្ករឱ្យមានសភាពជូរចត់ ការតូចចិត្ត ការថ្នាំងថ្នាក់ និងគំនិតសងសឹក គឺជាឱបស័គ្គរាំងស្ទះដល់ការសម្រេចគោលដៅដ៏ជោគជ័យរបស់អ្នក។ ប្រសិនបើអ្នកអាចជៀសវាងអារម្មណ៍អវិជ្ជមានទាំងនេះបាន ជីវិតរបស់អ្នកអាចជួបប្រទះតែសុភមង្គលគ្មានកំណត់។ ដូចនេះ ចូរលះបង់អារម្មណ៍ទាំងនេះចោលទៅ។ មនុស្សដែលចេះអត់ឱន លោកទោស គឺជាមនុស្សខ្លាំងពិតប្រាកដ។  ពេលនោះអ្នកប្រៀបដូចជាផ្ទាំងថ្មដ៏រឹងមាំ បើទោសជាខ្សែទឹកហូរមានកម្លាំងខ្លាំងប៉ុណ្ណាក៏មិនអាចធ្វើអ្វីអ្នកបានដែរ។

ក្នុងនាមជា “មនុស្សសកម្ម” ម្នាក់ ក្នុងការលើកស្ទួយខ្លួនឯង និងជួយអ្នកដទៃ អ្នកច្បាស់ជាត្រូវឆ្លងកាត់នូវសកម្មភាពខុសឆ្គងខ្លះៗជាក់ជាពុំខានឡើយ។ អ្នកអាចត្រូវធ្វើនូវរឿងមួយចំនួនដូចជាមនុស្សឆ្កួតក៏មាន។ ប៉ុន្តែ ចូរយកចំណុចទាំងនេះធ្វើជាមេរៀន។

ព្យាយាមហាត់ពត់ចិត្តអត់ឱនដើម្បីខ្លួនអ្នក។ សាកល្បងគិតមើលថាប្រសិន បើអ្នកបានធ្វើអ្វីប៉ះពាល់ ឬបង្ករឱ្យមានរបួសដល់អ្នកដទៃ ហើយនិយាយសុំការអត់ឱនពីអ្នកនោះថា “ខ្ញុំសូមអភ័យទោសប្រសិនបើខ្ញុំបានធ្វើអ្វីប៉ះពាល់ដល់អ្នក”។ ប្រសិនបើការស្នើសុំនេះ ត្រូវ​បានគេបដិសេធនោះ អ្នកច្បាស់ជាចង់លះបង់ការស្នើសុំនេះជាមិនខាន។ ដូចនេះ ចូរព្យាយាមដាក់ចិត្តខ្លួនឯង និងលើកកម្លាំងចិត្តក្នុងការសម្របសម្រួលជាការដោះស្រាយបញ្ហា។ ការអត់ឱន និងលើកទោស គឺជាវិធីបញ្ចប់បញ្ហាដ៏មានប្រសិទ្ធិភាពបំផុត។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៤២)

Leave a Reply

Your email address will not be published.