
រូបថតសកម្មភាពសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រារព្ធកម្មវិធីប្រគេន និងជូនអាហារូបករណ៍៥០% ដល់សមណនិស្សិត-និស្សិតក្រីក្រ ចំនួន១៨អង្គ/រូប និងមានចែកសិក្ខូបករណ៍ដល់ប្អូនៗ ដែលស្នាក់អាស្រ័យនៅតាមវត្តជាមួយព្រះសង្ឃផងដែរ ហើយបានរៀបចំឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤។ នៅកុដិ១៧ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តបទុមវតី រាជវរារាម។