ចូរសន្សំសំចៃពេលវេលាតាមរយៈការចោទសួរខ្លួនឯងនូវសំណួរដូចខាងក្រោមៈ
√ តើត្រូវចំណាយរយៈពេលប៉ុន្មាន ដើម្បីធ្វើការហាត់ប្រាណ?
√ តើត្រូវចំណាយរយៈពេលប៉ុន្មាន ដើម្បីតាមដានឱ្យទាន់សភាពការណ៍ខាងក្រៅ?
√ តើត្រូវចំណាយរយៈពេលប៉ុន្មាន ដើម្បីធ្វើខ្លួនឱ្យបានស្អាតបាតសមសួន?
√ តើត្រូវចំណាយរយៈពេលប៉ុន្មាន ដើម្បីមើលថែកូនៗ?
√ តើត្រូវចំណាយរយៈពេលប៉ុន្មាន ដើម្បីឱ្យចេះប្រើពាក្យសំដីពិរោះ និងស្ងើចសរសើរអ្នកដទៃ?
√ តើត្រូវចំណាយរយៈពេលប៉ុន្មាន ដើម្បីរៀបចំសម្អាតក្រោយពេលញ៉ាំអាហាររួច?
√ តើត្រូវចំណាយរយៈពេលប៉ុន្មាន ដើម្បីសរសេរគ្រោងការក្នុងបញ្ជីសម្រាប់ថ្ងៃស្អែក?
សំណួរទាំងនេះនឹងនាំឱ្យអ្នកចេះបែងចែកពេលវេលា ២៤ ម៉ោងរបស់អ្នកដើម្បីប្រើវាឱ្យអស់ពីលទ្ធភាព ហើយនឹងនាំឱ្យអ្នករកឃើញនូវសំណួរល្អៗបន្ថែមទៀតដើម្បីចេះសួរខ្លួនឯង។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៧០ ដោយៈ ជុំ សមវាសនា)