រស់ប្រកបដោយជំនឿ

ចូរក្រឡេកមើលជុំវិញខ្លួន ជុំវិញផ្ទះ ជុំវិញសាលារៀន និងជុំវិញកន្លែងធ្វើការ អ្នកប្រហែលជាឃើញប្រជាជនទាំងឡាយកំពុងរស់ក្នុងរបៀបយ៉ាងសាមញ្ញបំផុតមួយ។ ការពិតទៅ ជំរើសនេះវាសមស្របណាស់ទៅហើយសម្រាប់គ្រប់ៗគ្នានោះ។ ប៉ុន្តែសម្រាប់អ្នក អ្នកមានអារម្មណ៍ខុសពីអ្នកទាំងនោះ។ បន្ទាប់ពីអានសៀវភៅ “គោលការណ៍សកម្ម” នេះហើយ អ្នកមានអារម្មណ៍ថាអ្នកមានកម្លាំង និងថាមពលលើសលប់តែម្តង។ អ្នកមានគំនិតច្រើន ផុសចេញមកក្នុងអារម្មណ៍ និងចិត្តរបស់អ្នក។ អ្នកស្វែងរកគ្រូបាធ្យាយ អ្នកស្រាវជ្រាវ អ្នកមានអារម្មណ៍ក្លាហាន អ្នកមានចិត្តតស៊ូ អ្នកអាចរកប្រាក់បានច្រើនជាងមុន អ្នកមានគំនិតវិនិយោគសន្សំសំចៃ និងធ្វើអ្វីប្រកបដោយភាពជោគជ័យ។ អ្នកចេះប្រើពេលទំនេរ និងប្រាក់ចំណូលបន្ទាប់បន្សំផ្សេងៗឱ្យបានផលប្រយោជន៍ខ្ពស់។ មនុស្សភាគច្រើននៅជុំវិញអ្នក អាចកំពុងតែដើរផ្លូវតែមួយជាមួយនឹងអ្នកដែរ។ តើគេអាចទទួលបានជោគជ័យឬទេ? ទេ! អត់ទេ។ ចុះមកពីមូលហេតុអ្វីទៅ?

អ្នកមិនអាចឆ្លើយសំណួរពីបញ្ហាជីវិតបានទាំងអស់នោះឡើយ។ ប៉ុន្តែ អ្នកត្រូវតែមានជំនឿជឿជាក់លើខ្លួនឯង និងលើជំហ៊ានទាំងឡាយដែលខ្លួនបំរុងឈានទៅ។ គឺ “ជំនឿ” នេះហើយដែលនាំឱ្យអ្នកដើរតាមផ្លូវនេះ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៥៧ ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.