រក្សាអាកប្បកិរិយាផ្លូវចិត្តវិជ្ជាមាន ទទួលបានមកលពីការរស់នៅប្រកបដោយការប្តេជ្ញាចំពោះការអភិវឌ្ឍន៍លើកស្ទួយខ្លួនឯង និងជួយអ្នកដទៃ។ បើអ្នកបានប្តេជ្ញាថានឹងប្រឹងប្រែងធ្វើកិច្ចការឱ្យអស់ពីសមត្ថភាពនៅថ្ងៃនេះហើយ អ្នកនឹងពុំចាំបាច់បារម្មណ៍អំពីកិច្ចការថ្ងៃស្អែកជ្រុលពេកដែរ។ អ្នកអាចមានជំនឿជឿជាក់លើខ្លួនឯងថា នឹងមានតែរឿងល្អៗកើតឡើងចំពោះអ្នក ហើយក៏ជាជំនឿដែលថាបើមានបញ្ហាអ្វីកើតឡើង អ្នកនឹងមានកម្លាំង និងជំនាញពេញលេញក្នុងការដោះស្រាយបញ្ហាបានយ៉ាងជោគជ័យបរិបូរណ៍។ អ្នកគឺពិតជាមនុស្សម៉ឺងម៉ាត់ ខ្លាំងហើយខ្លាំងជានិច្ច។ អ្នកនឹងមិនអនុញ្ញតិឱ្យមន្ទិលទាំងឡាយមកយាយីសុបិន្តរបស់អ្នកឡើយ។ អ្នកជាមនុស្សមានសង្ឃឹមជានិច្ច។
អ្នកជាមនុស្សប្រកាន់ចិត្តរៀនសូត្រ និងស្វែងយល់ពុំមានទីបញ្ចប់។ អ្នកជាមនុស្សដែលស្គាល់ឱកាស និងមិត្តច្រើន។ ចូរប្រកាន់អត្តចរិត និងអាកប្បកិរិយាវិជ្ជមានបែបនេះជារៀងរហូតទៅ។ ពិភពលោកនេះពិតជាកន្លែងដែលមានសន្តិភាពបំផុត ព្រោះអ្នកនៅក្នុងពិភពលោកនេះ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី១២)