អាការៈខាងក្រៅដែលបង្កប់ដោយការពេញចិត្តរបស់អ្នកនឹងបង្ហាញពីកិរិយាដ៏ថ្លៃថ្នូរ និងស្វាហាប់ដ៏សាមញ្ញមួយ។ អ្នកប្រកាន់ឥរិយាបទប្រកបដោយថាមពល មានស្មារតីរឹងមាំ ប្រុងប្រៀប នឹងនរ និងចេះសម្របសម្រួលតាមស្ថានភាព។ អ្នកប្រកបកិច្ចការឆ្ពោះទៅមុខដោយពុំមានការប្រឹងប្រែងអ្វីសោះ ប៉ុន្តែបង្កប់ទៅដោយជំនឿលើខ្លួនឯង។ ចូរប្រុងប្រយ័ត្ន និងស្ងៀមស្ងាត់ ច្បាស់លាស់ និងរវាសរវៃថែមទៀត។ ចូររក្សាអារម្មណ៍ឱ្យល្អ ភ្នែកបាញ់ឆ្ពោះទៅមុខជានិច្ច ដកដង្ហើមឱ្យបានវែងៗ និយាយស្តីទន់ភ្លន់ និងបង្កប់ដោយមនោគតិ ខ្លីប៉ុន្តែឆាប់យល់ ចៀសវាងកិរិយាកាត់សំដីអ្នកដទៃ។ បោះជំហ៊ានណាដែលមានគោលដៅ កុំប្រញាប់ប្រញាល់ជ្រុលពេក។ ប្រើកិរិយាស្វាគមន៍ប្រកបដោយភាពស្មោះត្រង់ និងក្រសែភ្នែករាក់ទាក់ ។ ប្រកាន់កិរិយាគួរឱ្យគោរព រក្សាភាពញញឹមគ្រប់កាលៈទេសៈទាំងអស់។ អ្នកប្រកាន់កិរិយាស្របតាមសង្គម និងគ្រប់ស្រទាប់។ មនុស្សទាំងពួងតែងមានចំណាប់អារម្មណ៍ចំពោះចំណុចពីសេសទាំងនេះយូរអង្វែងខ្លាំងណាស់។
ផលល្អៗទាំងអស់នេះសុទ្ធតែបានពីចំណុចខ្លាំង លក្ខណៈពិសេស និងការតស៊ូប្រកបដោយការតាំងចិត្ត។ ដូច្នេះ ចូរចាប់ផ្តើមគិតគូរពីចំណុចទាំងនេះឥឡូវនេះភ្លាម។ ចូររក្សាចំណុចពិសេសទាំងនោះឱ្យគង់ហើយបើសិនជាះអាចបណ្តុះឱ្យកាន់តែច្រើនជាងនេះទៅទៀតកាន់តែប្រសើរ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៣៦)