ចូរជឿជាក់លើចំណុចខ្លាំងៗរបស់ខ្លួនមាន។ ដើម្បីរកឱ្យឃើញចំណុចខ្លាំងរបស់ខ្លួន អ្នកគួរកំណត់ចំណាំជាមុនសិន ហើយប្រៀបធៀបនឹងចំណុចខ្សោយជាក្រោយ។ ចូរចោទសួរទៅកាន់មិត្តភក្តិ និងគ្រូបាធ្យាយដែលបង្ហាត់បង្ហាញអ្នកថាតើអ្នកមានចំណុចណាពូកែ? តើចំណុចណា ដែលខ្ញុំគួរ ឬត្រូវតែផ្លាស់ប្តូរ និងកែប្រែឱ្យប្រសើរឡើង? តើអ្វីដែលអ្នកអាចធ្វើបានល្អជាងអ្នកផ្សេង ភាគច្រើនអាចធ្វើបាន? ចូរកុំខ្លាចនឹងសុំដំបូន្មាន ឬជំនួយពីអ្នកដទៃ ហើយក៏កុំខ្លាចនឹងស្តាប់ចម្លើយរបស់គេដែរ។ ចូរស្វែងយល់ និងរៀនសូត្រតាមវិធីនេះ។ ស្គាល់ខ្លួនឯងបានច្បាស់អាចជួយឱ្យអ្នកគ្រោងការងារប្រចាំថ្ងៃដែលឆ្ពោះទៅរកលទ្ធផលដ៏ល្អបំផុត។
នៅក្នុងការធ្វើជំនួញក៏ដូចនោះដែរ គួររកវិធីសាស្រ្តណាដែលល្អបំផុតសម្រាប់ទាញយកការវាយតម្លៃលើផលិតផល ឬសេវាកម្មរបស់អ្នក។ ការស្ងើចសរសើរ និងការលើកពីគុណវិបត្តិរបស់បុគ្គលិកគ្រប់ស្រទាប់ជាន់ថ្នាក់លើជំនួញរបស់អ្នក គឺជាគន្លឹះយ៉ាងសំខាន់សម្រាប់កែលម្អឱ្យមានប្រសិទ្ធិភាព និងគុណភាព សេវាកម្ម និងផលិតផលរបស់អ្នក។ តើអ្នកណាដែលដឹងពីអ្នកទៀតនោះ? ពួកគេសុទ្ធតែអាចជួយជាយោបល់កែលម្អគុណភាពផលិតផល និងសេវាកម្មរបស់អ្នកបាន។
ដោយការប្រតិបត្តិតាម “គោលការណ៍សកម្ម” អ្នកច្បាស់ជាត្រៀមលក្ខណៈបានល្អប្រពៃជាងតម្រូវការជាក់ស្តែងដើម្បីជោគជ័យទៅទៀត។ ចូរត្រៀមលក្ខណៈឱ្យបានល្អជានិច្ចនៅក្នុងចិត្ត និងអារម្មណ៍ចំណែកឯសម្ផស្ស និងជំនឿទុកចិត្តលើខ្លួនឯងជាអ្នកសំដែងចេញមកខាងក្រៅ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៦៣ ដោយៈ ជុំ សមវាសនា)