មានសមត្ថភាពសម្រេចចិត្តខ្ពស់

អ្នកពុំគួររងចាំរហូតដល់មានការអនុញ្ញាតិទើបហ៊ានធ្វើកិច្ចការដ៏ត្រឹមត្រូវមួយនោះឡើយ។ ចូរកុំមានចិត្តរារែកឱ្យសោះ។ អ្នកត្រូវហ៊ានផ្តើម ហើយសម្រេចធ្វើការងារឱ្យបានទាន់ពេលវេលាដោយយោងទៅលើការពិត។

មិនគួរគេចវេសកិច្ចការមួយដោយសារមូលហេតុថា កិច្ចការនោះមិនមែនជាអ្វីដែលអ្នកគ្រោងធ្វើឱ្យសោះ។ ចូរមោះមុតឡើង ហើយចូរចាប់យកភាពសកម្មជាទម្លាប់ជាប់ខ្លួន។ ការព្យាយាមធ្វើរាល់កិច្ចការតូចៗ តែបន្តជាប់គ្នា អាចទទួលបានផលធំហើយល្អវិសេសទៀតផង ។ អាស្រ័យហេតុនេះ  ចូរចាប់ផ្តើមធ្វើកិច្ចការនោះភ្លាម បើសិនជាកិច្ចការនោះនៅចំពោះមុខហើយ។ អ្នកមិគួររងចាំលុះត្រាតែផលនោះមានតលម្លៃខ្ពស់ទើបធ្វើជាមនុស្សនៃ “គោលការណ៍សកម្ម” បាននោះទេ។ អ្នកត្រូវមានឆន្ទៈជោគជ័យឱ្យខ្ពស់ជាងធម្មតា។ ចូរចាប់ផ្តើមធ្វើឥឡូវនេះ!

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៣០)

Leave a Reply

Your email address will not be published.