ត្រូវមានមោទនភាពចំពោះខ្លួនឯង ព្រមទាំងជំហរនៃតម្លៃ និងជំនឿដែលខ្លួនប្រកាន់យកទៀតផង។
√ ត្រូវមានមោទនភាពចំពោះចំណេះដឹង ការងារ និងស្នាដៃរបស់ខ្លួន។
√ ត្រូវមានមោទនភាពចំពោះស្វាមី ឬភរិយា កូនចៅ និងញាតិសណ្តាន។
√ ត្រូវមានមោទនភាពចំពោះលំនៅដ្ឋាន ព្រៀងលាន និងប្រទេលដែលខ្លួនរស់នៅ។
√ ត្រូវមានមោទនភាពចំពោះរាងកាយ រូបរាង និងចរិយាសម្បត្តិរបស់ខ្លួន។
√ ត្រូវមានមោទនភាពចំពោះក្រុមកីឡា និងសហគមន៍វប្បធម៌ដែលខ្លួនគាំទ្រ។
√ ត្រូវមានមោទនភាពចំពោះមន្រ្តីរដ្ឋាភិបាល ដែលបានលះបង់ និងបំពេញតួនាទីដ៏ប្រសើរសម្រាប់សង្គមជាតិទាំងមូល។
កុំមានចិត្តព្រួយបារម្ភព្រោះតែស្ថានភាពខ្លួនឯងឱ្យសោះ ពីព្រោះអ្នកកំពុងធ្វើអ្វីៗប្រកបដោយសេចក្តីក្លាហាន និងឆន្ទះមោះមុតទៅហើយនោះ។ ចូរប្រាប់ខ្លួនឯងជានិច្ចថា ខ្លួនត្រូវតែធ្វើអ្វីមួយឱ្យបានល្អដោយប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។ ប្រសិនបើអ្នកផ្តល់ដំបូន្មានទាំងអស់នេះបន្តដល់អ្នកដទៃបាន គេក៏អាចមានមោទនភាពដូចអ្នកដែរ។ មោទនភាព គឺជាការពេញចិត្ត។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី២៩)