មេត្តាប្រែថាការរាប់រក ចំពោះពន្លកកូនគ្រប់គ្នា
ជួយជាប្រយោជន៍កូនគ្រប់គ្រា មិនឲ្យពុំងាកូនទុក្ខា។
ករុណាប្រែថាការអាណិត ចំពោះជីវិតបុត្រធីតា
ជួយកំលាំងចិត្តរាល់កិច្ចការ លំបាកម្តេចម្តាមិនត្អូញត្អែរ។
មុទិតាប្រែថាការត្រេកអរ អំណរសាទរជាប់ឥតល្ហែ
ឃើញកូនបានសុខពុកនិងម៉ែ បានជាសុខដែរព្រោះអាសូរ។
ឧបេក្ខាប្រែថាមិនលំអៀង កូនតូចធំជាងស្នេហ៍ឥតប្តូរ
ចែកទ្រព្យធនធានក្របីគោ ដីច្រើនរាប់ឡូតិ៍ស្មើឥតប្រែ។
ដូច្នេះក្នុងនាមខ្លួនជាកូន កុំបីឲ្យសូន្យគុណពុកម៉ែ
ដឹងគុណគួរតបកុំគេចកែ ស្រឡាញ់ថ្នមថែពុកម៉ែម្តង។
ពូជពង្សពុកម៉ែថែយូរលង់ រក្សាឲ្យគង់កុំឲ្យហ្មង
អស់ពីពុកម៉ែកូនស្នេហ៍ស្នង កុំធ្វើខុសឆ្គងច្បាប់តម្រា។
មរតកពុកម៉ែបានបន្សល់ គួរកូនខ្វាយខ្វល់ថែរក្សា
កុំឲ្យបាត់បង់ឥតអាសា ចេះលាយបែបណារក្សាគង់។
កូនគួរកុំធ្វើឲ្យម៉ាក់ប៉ា ស្រក់ទឹកនេត្រាហូរលិចលង់
ប្រយ័ត្នធ្លាក់ខ្លួនចូលអន្លង់ កម្មទាញធ្លាក់ផុងហែលពុំរួច។
ដោយៈ សួន កំណាព្យ