ឆ្កែកើតអង្គែគ្មានទេរោម
រមាស់ស្គាំងស្គមព្រមត្រជាក់
លំបាកខ្លួនខ្លាំងតាំងញ័រញាក់
រត់បោលទទ្រាក់ធ្លាក់ដល់ភ័យ។
ទៅកាន់ទីណាក៏ស្មាញស្មុគ
ទីនោះមិនសុខស្រុកឬព្រៃ
ទោះដេកទោះដើរដំណើរក្ស័យ
ឧបសគ្គចង្រៃអាស្រ័យខ្លួន។
ដូចមនុស្សក្នុងលោករោគក្នុងចិត្ត
ក្តៅផ្សារពេកពិតត្បិតគុំកួន
រក្សាពិសក្តៅនៅក្នុងខ្លួន
ប្រកាន់មាំមួនខ្លួនឥតសុខ។
ហេតុកើតត្រង់ណាផលត្រង់ហ្នឹង
បើបានជាដឹងប្រឹងសម្រុក
កម្ចាត់ពិសក្តៅទើបនៅសុខ
ទោះស្រុកឬព្រៃគ្មានអ្វីទាស់។
ដោយៈ អគ្គបណ្ឌិត ប៊ុត សាវង្ស