ពិនិត្យខ្លួនឯងឱ្យបានច្បាស់

ចូរមើល (ឱ្យតម្លៃ) ខ្លួនឯងឱ្យដូចជាគ្រួសារ សហការី អតិថិជន និស្សិត និងអ្នកផងទាំងពួងកំពុងតែមើលមកខ្លួនឯងដូច្នោះដែរ។ ឱ្យតម្លៃ និងកោតសរសើរអ្វីដែលអ្នកបានឃើញឱ្យស្មើនឹងអ្វីដែលអ្នកដទៃបានឃើញដែរ។

កុំបោកបញ្ឆោតខ្លួនឯងឱ្យសោះ ហើយក៏កុំធ្វើពុតចំពោះខ្លួនឯងដែរ។ ជោគជ័យពុំមានន័យអ្វីឡើយ ប្រសិនបើផលបានពីការធ្វើជំនួញដ៏ធំ និងល្បីល្បាញរបស់អ្នកគឺថ្នាំញៀននោះ។ ជោគជ័យនឹងពុំមានន័យអ្វីឡើយ ប្រសិនបើអ្នកជាបណ្ឌិតដែលប្រើអំពើហឹង្សានៅក្នុងគ្រួសារនោះ។ ជោគជ័យនឹងពុំមានន័យអ្វីដែរ ប្រសិនបើអ្នកកំណត់គោលដៅតែមួយគត់ថា ចង់បានជីវិតដែលពុំចាំបាច់មានការតស៊ូ ឬជីវិតដ៏ស្រណុកមួយនោះ។

អ្នកមិនអាចឱ្យតម្លៃអ្នកដទៃបានឡើយ ប្រសិនបើអ្នកមិនអាចវាយតម្លៃខ្លួនឯងដោយចិត្តបរិសុទ្ធបាននោះ។ អ្នកមិនអាចកសាងជីវិតឱ្យបានខ្ពង់ខ្ពស់ឧត្តង្គឧត្តមបានោឡើយ ប្រសិនបើអ្នករំពឹងទៅលើការស្ងើចសរសើរក្លែងក្លាយលើខ្លួនឯង  និងសេចក្តីសង្ឃឹមទៅលើអ្នកដទៃនោះ។ អ្នកត្រូវជួយខ្លួនឯង ហើយស្មោះត្រង់នឹងខ្លួនឯង។ តើអ្នកបានធ្វើអ្វីអស់ពីលទ្ធភាពរបស់ខ្លួ​នហើយឬនៅ? ប្រសិនបើអ្នកមិនស្មោះត្រង់នឹងខ្លួនឯងទេនោះ ភាពមន្ទិល និងភាពភ័យខ្លាចនឹងតាមបន្លាចអ្នកជានិច្ច។ នៅពេលដែលអ្នកសមាធិក្នុងពេលវេលាស្ងប់ស្ងាត់របស់អ្នកជារៀងរាល់ថ្ងៃនោះ ចូរពិចារណាលើគំនិតដែលថា៖ នេះជាផ្លូវដែលអ្នកចង់គិត និងធ្វើប្រាកដហើយមែនឬនៅ? ចូរទម្លាប់ពីនិត្យមើលពីគំនិត និងគោលដៅខ្លួនឯងជាប្រចាំថ្ងៃ។ ធ្វើចំណាប់អារម្មណ៍លើខ្លួនឯងឱ្យបានខ្លាំងជាទីបំផុត។ នេះគឺជាវិធីកសាងកិរិយា និងឥរិយាបថដ៏ប្រពៃមួយ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៦០ ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.