ទោះបីនៅក្នុងកាលៈទេសៈណាក្តីរួមទាំងការធ្វើជំនួញ ការប្រកួតកីឡា និងការទំនាក់ទំនងគ្នាប្រចាំថ្ងៃក្តី អ្នកគួរតែទុកឱកាសឱ្យគូររបស់អ្នកប្រជែងរក្សាកិត្តិយសរបស់គេផង។ អ្នកទទួលបានជ័យជម្នះ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ ការនិយាយអួតអាងប្រកបដោយមោទនភាពច្រើនជ្រុលពេកនាំឱ្យខាតប្រយោជន៍ទៅវិញទេ។ ផ្ទុយទៅវិញអ្នកគួរបកស្រាយផ្ទុយពីការពិតទើបជាទង្វើប្រសើរគឺមានន័យថា ប្រសិនបើអ្នកឈ្នះគួរនិយាយថា គេទើបសមជាអ្នកឈ្នះនេះគ្រាន់តែជាការភ្លាត់មួយលើកប៉ុណ្ណោះ។ វាពុំមែនជាការខាតបង់អ្វីឡើយ បើអ្នកគ្រាន់តែឬុកិត្តិយសឱ្យគេប៉ុណ្ណឹងនោះ។ តែផ្ទុយទៅវិញ អ្នកអាចទទួលបាននូវគុណូបការដោយការឱ្យតម្លៃពីមជ្ឈដ្ឋានជុំវិញខ្លួនវិញទេ។
ការនិយាយបណ្តុះបង្អាប់បន្ថែម អាចធ្វើឱ្យគូរបដិបក្ខដែលបរាជ័យហើយនោះកាន់តែទទួលអារម្មណ៍ខ្មាស់គេថែមមួកំរិតទៀត ដែលនោះគឺការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នាជាថ្មីដែលមិនងាយនឹងត្រឡប់មកល្អវិញបានឡើយ។ លើសពីនេះទៅទៀត ដើម្បីស្រោចស្រង់កិត្តិយសឡើងវិញ គូរបដិបក្តិនោះអាចនឹងកំណត់ការប្រជែងសារជាថ្មី ដែលមានបក្សពួកកាន់តែច្រើនឡើង អាចក៏អាចឈានដល់ការប្រើប្រាស់អាវុធផងដែរ។ នោះមានន័យថា អ្នកបានធ្វើឱ្យការប្រកួតដែលត្រូវចប់ក្នុងមួយប៉ព្រិចភ្នែកទៅនោះ ក្លាយទៅជាសង្រ្គាមដ៏យូរអង្វែងទៅវិញ។
ប្រសិនបើអ្នកទទួលបរាជ័យទៅវិញ ចូរទទួលយកដោយសេចក្តីសោមនស្ស និងស្មារតីកែលម្អ។ អ្នកមិនឈ្នះជានិច្ចកាលនោះឡើយ ប៉ុន្តែអ្នកអាចធ្វើអ្វីដែលអ្នកគិតថាត្រឹមត្រូវជានិច្ចកាលបាន។ សម្រាប់មនុស្សដូចអ្នក ឱកាសជ័យជម្នះនៅមានទៀត។ បើសិនជាអ្នកទទួលបានជ័យជម្នះ ចូររក្សាភាពគួរសម និងមិនលើកខ្លួនឱ្យខ្ពស់ជ្រុលពេក ដោយហេតុថាអ្នកអាចនឹងចាញ់នៅថ្ងៃណាមួយវិញក៏អាចថាបាន។ ជ័យជម្នះរបស់អ្នក គឺជាឱកាសដែលអ្នកអាចបង្ហាញនូវក្តីមេត្តាផង ការបន្ទាបខ្លួនផង។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៨៧ដោយៈ ជុំ សមវាសនា)