ប្រើអំណាចនៃការអត់ធ្មត់

អ្នកពិតជាមានលទ្ធភាពដោះស្រាយបញ្ហាបានច្រើន ព្រោះអ្នកដឹងថានៅសល់ពេលតែបន្តិចប៉ុណ្ណោះ អ្នកនឹងឈាងដល់គោលដៅរបស់អ្នកហើយ។ ចង់លក់ទំនិញអ្វីមួយឱ្យដាច់ អ្នកប្រហែលជាត្រូវព្យាយាមអំពាវនាវ និងអធិប្បាយដល់ទៅ២០ដងឯណោះ។ ទោះបីជាយ៉ាងនេះក្តី ចូរប្រកាន់ចិត្តអំណត់អត់ធ្មត់បន្តិច។ អ្នកប្រហែលជាត្រូវព្យាយាមដល់ទៅ៥លើកឯណោះទើបអ្នកអាចផ្តាច់ឈប់ពិសារបារី ឬក៏បញ្ចុះទម្ងន់បាន។ អ្នកប្រហែលជាត្រូវព្យាយាមដាក់ពាក្យទៅដល់១០ដង ដើម្បីទទួលបានការងារដែលអ្នកចង់ធ្វើ។ ចំណុចសំខាន់គឺនៅត្រង់ថា អ្នកត្រូវព្យាយាមអំណត់រហូតដល់ទទួលជោគជ័យ។ មនុស្សមួយចំនួនច្រើនលះបង់ការព្យាយាមរហ័សជ្រុលពេក។ គួរធ្វើចិត្តប្រកបទៅដោយភាពអត់ធ្មត់ និងព្យាយាមពុះពារ។ ចូរផ្តោតអារម្មណ៍ទៅលើគោលដៅចម្បងរបស់អ្នករហូតលុះត្រាណាតែទទួលផលជោគជ័យ។ វាមិនមែនជាអ្វីដែលអ្នកត្រូវធ្វើកាលពីម្សិលមិញ ហើយវាក៏ប្រហែល មិនមែនជាអ្វីដែលអ្នកត្រូវធ្វើថ្ងៃនេះដែរ ប៉ុន្តែគឺវាជាអ្វីដែលអ្នកបានគ្រោងធ្វើវាជារៀងរាល់ថ្ងៃនោះហើយ។ ចូរកុំគេងទំរន់ ចូរងើបឡើងហើយហាត់ប្រាណឱ្យបានស្វាហាប់។ នេះជាឧទាហរណ៍ដ៏សាមញ្ញមួយនៃការអំណត់អត់ធ្មត់។

ចូរចងចាំថា អ្វីៗទាំងអស់ដូចជាទ្រព្យសម្បត្តិ មុខជំនួញផ្សេងៗ ដីធ្លី និងផ្លាស់កម្មសិទ្ធពីមនុស្សជំនាន់មុនមកឱ្យមនុស្សជំនាន់ក្រោយ នោះគឺអ្នកនេះឯង។ ដូច្នេះ ចូររៀបចំខ្លួនឱ្យប្រសើរ ដើម្បីឱុ្យមានលទ្ធភាពសមល្មមនឹងទទួលយកនូវសម្បត្តិដ៏ថ្លៃថ្លាទាំងនេះ។ ពេលវេលារបស់អ្នកមកដល់ហើយ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី១១)

Leave a Reply

Your email address will not be published.