ពេលនេះភ្នែកភ្លឺមិនព្រមអាន
ទុកឲ្យខកខានពេលវេលា
ដល់ពេលភ្នែកចាស់ទ្រុឌគ្រាំគ្រា
បន្ទោសថាវាចាស់ជ្រុលជ្រេ ។
ពេលត្រចៀកឮមិនព្រមស្តាប់
កើតមកហើយស្លាប់ចោលទទេ
សុខចិត្តទុកចោលឲ្យទំនេរ
លុះដល់លែងកែទើបស្រវា។
ទាំងភ្នែកត្រចៀកប្រើឲ្យល្អ
កំុត្រចៀក ស ភ្នែកពិការ
បើចេះប្រើប្រាស់ច្បាស់វិជ្ជា
បង្កើតប្រាជ្ញាបានគ្រប់ពេល។