ប្រើបារមីឱ្យបានល្អបំផុត

ចូរមើលអនាគតរបស់ខ្លួនឱ្យបានវែងឆ្ងាយ ពេលនោះអ្នកនឹងមើលឃើញថាជីវិតរបស់អ្នកបង្កប់ទៅដោយជំនឿជឿជាក់ ដែលខ្លួនឯងជាអ្នកគ្រប់គ្រង និងលើកស្ទួយ ហើយក៏មិនខ្លាចនឹងលាតត្រដាងជំនឿនោះឱ្យអ្នកដទៃបានដឹងដែរ។ អ្នកមានជំហរលើតម្លៃវិជ្ជមានរបស់ខ្លួនឯង។ អ្នកចេះដោះស្រាយបញ្ហាប្រកបដោយសីលធម៌។ អ្នកព្យាយាមតាំងចិត្ត បង្កើនកម្លាំងចិត្តសម្រាប់ទប់ទល់នឹងភាពភ័យខ្លាច បង្កើនកម្លាំងសម្រាប់តស៊ូយកជ័យជម្នះលើសេចក្តីលំបាកវេទនា និងការវិវាទដែលតែងកើតមានជាប្រចាំថ្ងៃ។ ជាចុងក្រោយ អ្នកជាអ្នកសាងផលដ៏វិសេសវិសាល ដែលបានមកពីស្នាដៃខ្លួនឯងផ្ទាល់។

ចូរបន្ទន់ខ្លួនប្រកបដោយចរិយាសុភាពរាបសា ហើយកុំភ្លេចថាអ្នកជាមនុស្សដែលងាយនឹងទទួលភាពប៉ះពាល់ខ្លាំងណាស់៕

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី០៥)

Leave a Reply

Your email address will not be published.