ប្រឹតប្រៀត សន្សំសំចៃ

ចូរបែងចែកអ្វីៗដែលអ្នកចង់បាន និងអ្វីដែលអ្នកត្រូវការឱ្យដាច់ស្រឡះពីគ្នា។ អ្នកចង់ធ្វើការងារដើម្បីអ្វីដែលអ្នកត្រូវការ មិនមែនសម្រាប់អ្វីដែលអ្នកចង់បាននោះឡើយ។ អ្នកមិនចាំបាច់កំណត់ខ្លួនឯងឱ្យធ្វើការយ៉ាងធ្ងន់ធ្ងរមួយជីវិត ដើម្បីសំភារៈនិយមពុំចាំបាច់សោះឡើយ។ ជីវភាពរស់នៅដោយប្រើប្រាស់សំភារៈដែលមានតម្លៃកាន់តែទាប អាចជួយឱ្យអ្នកសន្សំសំចៃបានកាន់តែខ្ពស់។ រស់នៅកាន់តែសាមញ្ញការគាំពារជីវភាពរស់នៅក៏កាន់តែងាយដែរ។ ចូរចាប់យកត្រឹមតែកំរិតកណ្តាល ហើយសមរម្យទៅបានហើយ លើសំភារៈនិយមនោះ។ ការទិញរបស់របរ វាងាយជាងការលក់ឆ្ងាយណាស់ គឺអ្នកអាចទិញរបស់ថ្មើរណាក៏បានដែរ ឱ្យតែមានប្រាក់។ អ្នកអាចរស់នៅយ៉ាងមានសុភមង្គលជាមួយនឹងរបស់ដែលអ្នកមានស្រាប់ និងជារបស់ដែលមានតម្លៃសមរម្យហើយនោះ។

ត្រូវធ្វើជាមនុស្សដែលសំអាងលើការធ្វើការពិត និងលទ្ធផល។ ចង់បានភាពផ្កុំផ្កើង មានសម្បត្តិបរិបូរណ៍ អ្នកអាចធ្វើការឱ្យបានច្រើនឡើង ហើយកាតើបន្ថយការចំណាយ។ មនុស្សភាគច្រើនដែលប្រកាន់ខ្ជាប់ចំពោះការធ្វើគំរោងចំណាយលើសំភារៈប្រើប្រាស់នៅផ្ទះយល់ឃើញថាការពិចារណា និងគិតគូរមុនពេលចំណាយ អាចបង្កើនប្រាក់សន្សំបានពី ១០ ទៅ១៥% នៃប្រាក់ចំណូលរបស់ខ្លួនដោយមិនធ្វើឱ្យប៉ះពាល់ដល់ជីភាពសំភារៈរបស់គេខ្លាំងពេកឡើយ។ ដូចនេះ ចូរលើកកម្ពស់ជីវភាពរបស់ខ្លួនដោយធ្វើជាអ្នកប្រឹតប្រៀន សន្សំសំចៃបំផុត។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី០៨)

Leave a Reply

Your email address will not be published.