ជីវិតគឺជាការប្រឡង ហើយចម្លើយទៅនឹងចំណោទសួរក្នុងការប្រឡងនោះគឺ ស្ថិតនៅត្រង់ថាតើអ្នកបានផ្តោតការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ខ្លួនឯងប៉ុណ្ណា? ហើយនឹងថាតើអ្នកបានជួយអ្នកដទៃបានប៉ុណ្ណា? នៅពេលដែលលទ្ធផលនៃការប្រឡងត្រូវបានបកស្រាយចេញមក តើជ័យជំនៈរបស់អ្នកបានមកដោយសារអិ្វ? ការសិក្សា ការតស៊ូព្យាយាម ចរិយាសម្បត្តិ ទេពកោសល្យ ភាពជំនាញ ឱកាសល្អ សម្ព័ន្ធភាពជាមួយអ្នកដទៃ អភិបាលកិច្ចល្អ ឬមួយក៏ជាភ័ព្វសំណាង? ប៉ុន្តែកុំភ្លេចថា ពុំមានការផ្តល់កិត្តិយសសម្រាប់ជោគជ័យនោះឡើយ តែផ្ទុយទៅវិញទទួលផលបានពីជោគជ័យនោះបានកាន់តែច្រើន កាតព្វកិច្ចដែលត្រូវចែករំលែកនោះ ក៏កាន់តែខ្ពស់ទៅតាមនោះដែរ។
ចូរប្រើប្រាស់ទេពកោសល្យពីសេស ដែលខ្លួនមានដើម្បីទាញយកប្រយោជន៍ឱ្យបានច្រើនបំផុត។ ចូរប្រើប្រាស់ការប្តេជ្ញាចំពោះសប្បុរសធម៌ និងសច្ចៈធម៌េជាអ្នកជំរុញកម្លាំងចិត្តរបស់អ្នកឱ្យធ្វើការងារយ៉ាងស្វាហាប់។ ចូរមានចិត្តករុណា សប្បុរសធម៌ និងចេះយល់ចិត្តអ្នកដទៃ។ ចូរកុំខ្វល់ខ្វាយពីរបស់ដែលនៅជាប់ខ្លួននោះខ្លាំងពេក។ “គោលការណ៍សកម្ម” ដែលមានចែងក្នុងសៀវភៅនេះ គឺជាអ្នកជួយផ្តល់គំនិតល្អៗដល់អ្នកហើយ។ ឥឡូវនេះដល់ពេលដែលអ្នកត្រូវចំណាយដើម្បីពិចារណាលើភ័ព្វសំណាងរបស់អ្នក និងសាកល្បងឱ្យពិន្ទុជីវិតខ្លួនឯងហើយ។ ចូរចាប់ផ្តើមឱ្យពិន្ទុពីពេលនេះតទៅ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី១៦)