ប្រការជោគជ័យ

នៅក្នុងខ្លួនរបស់អ្នក មានគ្រូបាធ្យាយមួយរូបដែលជាគ្រូដ៏អស្ចារ្យបំផុត។ គ្រូម្នាក់នោះ គឺជាខ្លួនអ្នក នៅពេលដែលអ្នកប្រឹងប្រែងធ្វើអស់ពីសមត្ថភាពនោះឯង។ ចូររក្សាគ្រូបាធ្យាយរូបនេះឱ្យ នៅក្នុងខ្លួនអ្នកជានិច្ច។

ចំណុចខ្លាំងដែលជាប្រការជោគជ័យរបស់គ្រូបាធ្យាយនោះ មានដូចតទៅៈ

-ស្ងៀមស្ងាត់ មានគំនិតដែលចេះគិតគ្រប់ជ្រុងជ្រោយ អំណត់ និងមានជំនឿលើខ្លួនឯង។

-ស្មោះត្រង់ មានជំនឿចិត្ត មានការទទួលខុសត្រូវខ្ពស់ និងដែលជាទីពុំនាក់របស់អ្នកដទៃ។

-ភក្តី និងមានមោទនៈភាពលើខ្លួនឯង។

-ចេះបន្ទាបខ្លួន និងមានការគោរពច្រើនពីអ្នកដទៃ។

-តស៊ូស្វិតស្វាញ ម៉ឹងម៉ាត់ សង្វាត ហើយពុំនាក់តែលើខ្លួនឯង។

-ជាមនុស្សមានការគ្រោងរៀបចំ ស្អាតបាត និងប្រុងប្រៀប។

-មានឆន្ទៈស្វែងយល់ ចង់ដឹង និងទទួលការបង្ហាត់បង្ហាញ និងដំបូន្មានពីអ្នកដទៃ។

-មានសុខភាពល្អ រស់រវើក និងមានអារម្មណ៍រីករាយ។

-មានចិត្តសប្បុរស ស្និទ្ធស្នាល ចេះយកអាសារ និងមានចិត្តទូលាយ។

-ឆន្ទៈខ្លាំងក្លាមោះមុត មិនងាយរាថយ។

-មានសុជីវធម៌ និងប្រកាន់យកក្រមសីលធម៌ខ្ជាប់ខ្ជួន។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី១៨)

 

Leave a Reply

Your email address will not be published.