“ការតស៊ូស្វិតស្វាញ” ឬ “Tough” មានន័យថា ហ៊ានប្រឈមមុខនឹងភារកិច្ចលំបាកៗបំផុតប្រកបដោយកម្លាំងចិត្តតស៊ូមិនលះបង់។ ទោះបីជាអ្នកគិតឃើញពីមូលហេតុដ៏សមស្របទាំងស្មារតី និងរាងកាយថាត្រូវលះបង់កិច្ចការនោះចោល ក៏អ្នកនៅតែបន្តធ្វើតទៅទៀតដែរ។ “Tough” នេះងាយនឹងមើលឃើញខ្លាំងណាស់។ ការពិតទៅ “Tough” នេះវាអាចកើតមានជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកផ្តោតអារម្មណ៍ទៅលើវា។ ជាឧទាហរណ៍ ដូចជាជម្ងឺកំពុងព្យាយាមព្យាបាលជម្ងឺមហារីក ឬក៏ម្តាយកំពុងមើលថែកូនតូចៗ ឬអ្នកញៀនសុរាត្រូវតស៊ូព្យាយាម ផ្តាច់ ឬកីឡាករដែលធ្លាប់តែរហ័សរហួនត្រូវមកអង្គុយក្នុងរទេះរុញដោយភាពពិការទៅវិញនោះជាដើម។ “Tough” នេះអាចសំដៅលើអត្តចរិតដែលមិនទទួលយកការស្ងើចសរសើរក្លែងក្លាយ តែទទួលយកភាពសាមញ្ញដែលជាពិតរបស់ខ្លួននោះ។ “Tough” គឺជាសមត្ថភាពដែលអាចធ្វើអ្វីបានល្អបំផុតដោយប្រើសមត្ថភាពខ្លួនឯងទាំងអស់ដែលមាន។ “Tough” អាចជាការសម្រេចចិត្តដ៏មោះមុតប្រឆាំងនឹងចិត្តមេត្តាអាណិតដល់ខ្លួនឯង និងការដែលត្រូវពឹងផ្អែកលើអ្នកដទៃ ហើយមមកចាប់យកស្វ័យភាព ឯករាជ្យភាព និងការធ្វើការយ៉ាងសកម្មដោយខ្លួន ឯង។
អាស្រ័យហេតុនេះ ចូរអ្នកប្រកាន់នូវទឹកចិត្ត “តស៊ូស្វិតស្វាញ” ឬ “Tough” ដើម្បីប្រឈមមុខនឹងបញ្ហាធំៗក្នុងជីវិត ដែលក្នុងនោះរួមទាំងការហ៊ានទទួលស្គាល់នូវកំហុសខ្លួនឯងការផ្លាស់ប្តូរទម្លាប់អាក្រក់ រហូតដល់ការដែលត្រូវប្រថុយនឹងគ្រោះថ្នាក់ទៀតផង។ អ្នកត្រូវតែ “តស៊ូស្វិតស្វាញ” ដើម្បីធ្វើការតូចៗ ដូចជាការបន្ថយការនិយាយ ការរងចាំដោយអំណត់ និងឈប់ធ្វើរឿងតូចតាចឆ្កួតៗ។ ការអាស្រ័យលើខ្លួនឯង និងជំនឿជឿជាក់លើខ្លួនឯងគឺសុទ្ធតែត្រូវការទឹកចិត្ត “តស៊ូស្វិតស្វាញ” ។ ដូច្នេះអ្នកត្រូវប្រកាន់ចិត្តឱ្យបាន “ស្វិតស្វាញ” ប្រកបដោយចិត្តសប្បុរសទោះបីជាលំបាកខ្លាំងយ៉ាណាក្តី។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី១៤)