គំនិត “ឈ្នះ–ឈ្នះ” គឺជាគំនិតដែលសំដៅលើទឹកចិត្តដែលសំដែងការបែងចែកផលទាំង សង្ខាងដោយពុំមានភាពលំអៀង និងការគោរពគ្នាទៅវិញទៅមក។ គំនិត “ឈ្នះ–ឈ្នះ” គឺជាគំនិតដែលស្វែងរកយុត្តិធម៌ ទឹកចិត្តបើកជំហរ ភាំពសមហេតុផលចំពោះមនុស្សគ្រប់ៗគ្នាដែលពាក់ព័ន្ធ។ គំនិត “ឈ្នះ–ឈ្នះ” គឺជាគំនិតដែលស្វែងរកការសម្រុះសម្រួល និងជាឆន្ទះដ៏បរិសុទ្ធដែលស្វែងរកការព្រមព្រៀងដែលស្ថិតនៅចំកណ្តាលការពិត។ គំនិត “ឈ្នះ–ឈ្នះ” ខាងលើទូន្មានថា គួរចៀសវាងកុំឆ្លៀតឱកាសទាញយកប្រយោជន៍ពេលដែលគេកំពុងទុកចិត្តលើយើងយ៉ាងខ្លាំងនោះ ហើយចូរធ្វើអ្វីប្រកបដោយកិត្តិយស។
គំនិត “ឈ្នះ–ឈ្នះ” ទូន្មានទៀតថា ឱ្យផ្តោតការយកចិត្តទុកដាក់លើភាពគ្រប់គ្រាន់បរិបូរណ៍ព្រមទាំងឱកាស ទ្រព្យសម្បត្តិ និងធនធាន ហើយចូរកុំគិតពីការចាញ់ឈ្នះដូចសង្រ្គាមឱ្យសោះ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី២៨)