ប្រកាន់ខ្ជាប់នូវក្រមកិត្តិយស

ក្នុងនាមជាអ្នកប្រតិបត្តិតាម “គោលការណ៍សកម្ម” អ្នកត្រូវប្តេជ្ញាប្រកាន់ខ្ជាប់នូវក្រមកិត្តិយស សម្រាបប់អាកប្បកិរិយារបស់ខ្លួន។ កិត្តិយស គឺជារនាំងដ៏រឹងមាំ សម្រាប់ជួយបាំងអ្នកចំពោះ បញ្ហាគ្រប់ប្រការ។ ប្រការទាំងឡាយទាក់ទងនឹងកិត្តិយសរួមមាន៖

√ អ្នកពុំប្រើអំណាចរបស់ខ្លួន ដែលជាហេតុនាំឱ្យប៉ះពាល់ផលប្រយោជន៍របស់អ្នកដទៃឡើយ។

√  អ្នកពុំចាំបាច់យកអ្វីផ្សេងៗដូចជា សញ្ញាប័ត្រ លិខិតសរសើរដែលជារបស់អ្នកដទៃមកបង្ហាញឱ្យគេស្គាល់ខ្លួនឡើយ។

√ អ្នកពុំចាំបាច់មានវត្តមានមនុស្សច្រើន ទើបធ្វើការងារបានល្អនោះឡើយ។

√ អ្នកពុំចាំបាច់មានប្រាក់កាស ឬវត្ថុមានតម្លៃច្រើន ទើបមានសុភមង្គលនោះឡើយ។

√ អ្នកពុំចាំបាច់បង្ហាញគុណសម្បត្តិរបស់ខ្លួនឱ្យអ្នកដទៃដឹងឡើយ។

√ អ្នកមិនចាំបាច់តែឈរមុខគេទេ នៅពេលដែលតម្រង់ជួរឡើយ។

√ អ្នកពុំចាំបាច់ត្រូវការមេរៀនដើម្បីរស់នៅក្នុងសង្គមស៊ីវិលឡើយ។

√ អ្នកពុំចាំបាច់រហូតដល់គេប្រាប់ឱ្យជួយ ទើបជួយគេដែលកំពុងត្រូវការជំនួយជាបន្ទាន់នោះឡើយ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៥៨ ដោយៈ ជុំ សមវាសនា)

 

Leave a Reply

Your email address will not be published.