ចូរតាមដានប្រកបដោយការព្យាយាមដើម្បីធានរថា អ្នកបានបំពេញភារកិច្ចណាមួយបានចប់ដោយបរិបូរណ៍ និងប្រកបដោយភាពត្រឹមត្រូវ។ ចូរបញ្ចប់កិច្ចការដោយការនិយាយថា “អរគុណ” និងបង្កើតគំនិតថ្មីៗ។ អ្នកនឹងទទួលបានការគោរពដ៏ស្មោះស្ម័គ្រពីអ្នកដទៃ តាមរយៈការប្រតិបត្តិអ្វីដែលអ្នកបាននិយាយ។ លទ្ធផលនេះនឹងធ្វើឱ្យអ្នកដទៃមើលឃើញថា អ្នកពិតជាមនុស្សនិយាយអ្វីធ្វើនឹងព្រមទាំងជាមនុស្សដែលយកចិត្តទុកដាក់នឹងការងារ រាក់ទាក់ បើកចំហរក្នុងការប្រាស្រ័យទាក់ទង។ អ្នកនឹងក្លាយជាមនុស្សដែលរៀនពីកំហុស។ ចូរកែឆ្នៃការបញ្ចប់ការងាររបស់ខ្លួនឱ្យមានសភាពប្លែកៗពីគ្នា អ្នកច្បាស់ជាទទួលបានការតបស្នងដ៏គាប់ចិត្ត៕
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី០៤)