អតីតកាលនៅតែមានជានិច្ច ប្រសិនបើអ្នកនៅគិតដល់វា។ អ្នកមិនអាចផ្លាស់ប្តូរអ្វីដែលបានកើតឡើងកាលពីម្សិលមិញបានទេ ប៉ុន្តែអ្នកអាចកែឆ្នៃថ្ងៃនេះដើម្បីលទ្ធផលដ៏ប្រពៃសម្រាប់ថ្ងៃស្អែកបាន។ ចូរកុំទុកឱ្យការសោកស្តាយមករំខានដល់គ្រោងការរបស់អ្នកបានឱ្យសោះ។ ចូរកុំមានវិប្បដិសារីចំពោះខ្លួនឯងឱ្យសោះ។ គ្រប់គ្នាទាំងអស់តែងមានកំហុសចៀសពុំរួចឡើយ ហើយអ្នកដទៃអាចធ្វើខុសធ្ងន់ធ្ងរជាងអ្នកទៅទៀត។ ត្រូវលើកតម្លៃខ្លួនឯងឱ្យក្លាយជាមនុស្សងើបឡើងវិញពីការរងគ្រោះ ហើយងើបមកសាកល្បងជាថ្មីប្រកបដោយថាមពល និងមានចិត្តប្តេជ្ញាមោះមុត។ ចូររៀនពីអតីតកាល ប៉ុន្តែចូរកុំសន្មត់ថា អតីតកាលនឹងមានលទ្ធផលដូចគ្នានឹងអនាគតឱ្យសោះ។
ផ្ទុយទៅវិញ ត្រូងដឹកនាំជីវិតប្រកបដោយសេចក្តីសង្ឃឹម។ ចូរកំណត់គោលដៅ និងគ្រោងការដែលត្រូវធ្វើឱ្យបានល្អ។ ពុំទាន់បានធ្វើ ពុំមែនមានន័យថាអ្នកពុំអាចធ្វើពេលឥឡូវបាននោះឡើយ។បើដូចនេះ អ្នកជាមនុស្សថ្មី ជាមនុស្សក្លៀវក្លាប្រកបដោយថាមពល។ ចូរចាប់ផ្តើមឡើងឯឡូវនេះភ្លាម។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៦៨ ដោយៈ ជុំ សមវាសនា)