នៅក្នុងជីវិតរស់នៅសព្វថ្ងៃនេះ អ្នកប្រាកដជាចូលចិត្តធ្វើអ្វីៗច្រើនមុខ ឬស្រឡាញ់វត្ថុអ្វីៗច្រើនយ៉ាងជាមិនខាន។ ប៉ុន្តែអ្នកគួរតែអាចមានលទ្ធភាពគ្រប់គ្រងចិត្តឱ្យប្រែប្រួលតាមកាលៈទេសបាន គឺមិនរឹងកំព្រឹសឡើយ មានន័យថាបើមិនបានអ្វីមួយដែលអ្នកស្រឡាញ់ អ្នកគួរតែអាចប្តូរទៅរកអ្វីមួយផ្សេងទៀតបាន។ ប្រសិនបើមានបញ្ហាតាមផ្លូវទៅកាន់មាត់សមុទ្រដែលអ្នកគ្រោងទៅកំសាន្តមិនអាចទៅបាន ចូរកុំខកចិត្តដោយប្តូរការកំសាន្តរបស់អ្នកទៅជាការមើលភាពយន្តវិញទៅ។ ប្រសិនបើគេឱ្យអ្នករងចាំយូរពេកនោះ ចូរទប់ចិត្តកុំខឹង ដោយចាប់ធ្វើអ្វីផ្សេងៗ ជាពីសេសគឺការងារដែលអ្នកមានគ្រោងធ្វើផ្សេងទៀតក្នុងថ្ងៃនេះ។ វិធីបង្ការដ៏ល្អបំផុតគឺដាក់សៀវភៅយ៉ាងហោចណាស់មួយក្បាលតាមខ្លួននោះអ្នកពិតជាមិនឯកោឡើយ។ ពុំមានអ្វីធ្វើឱ្យអ្នកខកចិត្តបានឡើយបើសិនជាអ្នកចេះបត់បែនតាមកាលៈទេសៈ ហើយត្រៀមចិត្តសម្រាប់វត្ថុជាជំនួសឱ្យអ្វីដែលអ្នកចូលចិត្តបំផុតនោះ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី២៧)