បង្ហាញការពេញចិត្តរបស់ខ្លួន

ប្រតបត្តិតាម “គោលការណ៍សកម្ម” នៅក្នុងជីវិតអ្នកនឹងជួយលើកកំពស់ទឹកចិត្ត និងស្មារតីដែលនិងជួយបង្កើនថាមពល និងសេចក្តីក្លាហានរបស់អ្នក។ អ្នកនឹងទទួលអារម្មណ៍ពេញចិត្តក្នុងជីវិតប្រកបដោយសេចក្តីសង្ឃឹមយ៉ាងមុតមាំរៀងរាល់ថ្ងៃ។ អ្នកអាចទទួលផ្លែផ្កាទាំងនេះតាមរយៈការចេះគិតគូរយ៉ាងហ្មត់ចត់ រៀបចំផែនការយ៉ាងល្អិតល្អន់ និងកាតបែងចែកសារៈសំខាន់នៃការងារនីមួយៗ ប្រចាំថ្ងៃរបស់អ្នក។ អ្នកនឹងពេញចិត្តធ្វើការងារច្រើនជំពូក ដែលការងារទាំងនេះហើយដែលជាអ្នកបំពេញថ្ងៃនីមួយៗដ៏មានតម្លៃរបស់អ្នក។ អ្នកនឹងអាចគ្រប់គ្រងខ្លួនឯងបានពេញបរិបូរណ៍។ ជារៀងរាល់ថ្ងៃអ្នកនឹងធ្វើអ្វីល្អៗសម្រាប់ខ្លួនឯង និងអ្នកដទៃ។ ចាប់ពីពេលនេះទៅគ្មានពាក្យថា ធុញទ្រាន់ និងអសកម្មសម្រាប់ការងារ និងសម្ព័ន្ធភាពរបស់អ្នកទៀតឡើយ។

ស្តាប់ចំរៀងដែលអ្នកចូលចិត្ត ជួបមិត្តភក្តិ អានសៀវភៅល្អៗ ញញឹមឱ្យបានច្រើន ស្តាប់ឱ្យបានច្រើន មើលនាយមើលអាយ ប្រើអារម្មណ៍ ស្រូបក្លិន ដើរកំសាន្ត មើលអ្វីៗដែលជាអច្ឆរិយវត្ថុសម្រាប់ខ្លួនអ្នក។ ចូរបង្ហាញឱ្យគេឃើញថា តើជីវិតរបស់អ្នកមានន័យប៉ុណ្ណា។

ចូរធ្វើខ្លួនឱ្យក្លាយជាមនុស្សដែលមានកម្លាំងចិត្តបំផុត។ សាកសួរអ្នកដទៃអំពីគោលដៅនៃជីវិតរបស់ពួកគេ ហើយស្វែងយល់ថាតើខ្លួនឯងអាចជួយគេបានប៉ុណ្ណា ដើម្បីសម្រេចគោលដៅនោះ។ ជួយអ្នកដទៃឱ្យមើលឃើញខ្លួនគេថា ជាមនុស្សជោគជ័យមួយរូបដែរ។ ចូរស្វែងយល់រាល់ព្រឹត្តិការណ៍ ព្រមទាំងលើកកម្លាំងចិត្តឱ្យចូលរួមធ្វើគ្រប់សកម្មភាព។ រកឱ្យឃើញនូវចំណុចលើកទឹកចិត្តឱ្យធ្វើ(សកម្មភាព) កុំឱ្យទំរុនឥតប្រយោជន៍។ ស្វែងរកឱកាសដើម្បីស្ងើចសរសើរ និងផ្តល់រង្វាន់ដល់ពួកគេ។ ការពេញចិត្តនឹងជីវិតខ្លួនឯង គួរបញ្ចេញមកក្រៅឱ្យមានប្រសិទ្ធិភាពបំផុត។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី១៩)

Leave a Reply

Your email address will not be published.