នឹកក្នុងមនោគតិ

ចូរនឹកស្រមៃក្នុងមនោគតិថា៖

√ អ្នកអាចផ្តល់ប្រាក់កាសគ្រប់គ្រាន់សម្រាប់សេចក្តីត្រូវការរបស់គ្រួសារអ្នក។

√ អ្នកអាចផ្តល់ពេលវេលារបស់អ្នកគញរប់គ្រាន់ សម្រាប់សេចក្តីត្រូវការរបស់គ្រួសារអ្នក។

√ អ្នកអាចនឹងក្លាយទៅជាថ្នាក់ដឹកនាំ ដែលមានការគោរពរាប់អា​នក្នុងសង្គម។

√ កូនសិស្សរបស់អ្នក នឹងចូលចិត្តអ្នកក្នុងនាមជាគ្រូដ៏ល្អម្នាក់។

√ សហការីក្រោមបង្គាប់ នឹងប្រឹងប្រែងបំពេញការងារ ដើម្បីអ្នកក្នុងនាមជាប្រធាន ឬថៅកែ។

√ អ្នកផងទាំងពួងប្រាប់អ្នកថា អ្នកបានធ្វើឱ្យជីវិតរបស់ពួកគេមានន័យឡើងហើយ។

√ អ្នកអាចធ្វើបានជោគជ័យលើគ្រប់អ្វីៗ ដែលអ្នកចង់បាន។

ទាំងនេះមិនមែនជាការមមើមមាយនោះទេ តែគឺជាលទ្ធផលនៃការប្រតិបត្តិតាម “គោលការណ៍សកម្ម”

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៦១ ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.