មនុស្សភាគច្រើនធ្វើកិច្ចការអ្វីមួយដោយពេញចិត្តតែមួយរយៈពេលខ្លីតែដំបូងប៉ុណ្ណោះក្នុងមួយថ្ងៃ។ តើកាលពីម្សិលមិញ ការងាររបស់អ្នកយ៉ាងណាដែរ? តើអ្នកចង់សម្រេចធ្វើអ្វីជាពិសេសនៅថ្ងៃនេះ? តើមានអ្វីសំខាន់បំផុតសម្រាប់អ្នកនៅថ្ងៃស្អែក ទាំងអស់នេះហើយ ដែលអ្នកអាចយកមករួមបញ្ចូលគ្នាដាក់ក្នុងតារាងការងារ ដោយមានបែងចែកសារៈសំខាន់ថា មួយណាត្រូវធ្វើមុន និងមួយណាបន្ទាប់ផងនោះ។ តើថ្ងៃនេះ នឹងខុសប្លែកពីគម្រោងធម្មតាយ៉ាងណា? តើអ្នកគិតឃើញកិច្ចការអ្វីផ្សេងៗដែលអ្នកអាចធ្វើបានដែរឬទេ? ប្រហែលជាមានអ្វីដែលអ្នកព្យាយាមជៀសវាងមិនចង់ធ្វើ ហើយប្រសិនបើអ្នកអាចធ្វើបាន អ្នកប្រហែលជាមានមោទនៈភាពយ៉ាងខ្លាំងចំពោះខ្លួនឯងជាពុំខាន់។
ត្រូវបង្កើតការងារពិសេសយ៉ាងហោចណាស់១ សម្រាប់ថ្ងៃនីមួយៗ។ សម្រាប់មនុស្សដែលពុំដែលទទួលបានជោគជ័យ ពុំដែលមានសុភមង្គលនោះ ការងាររបស់ពួកគេតែងតែដដែលៗរៀងរាល់ថ្ងៃគ្មានអ្វីពិសេសឡើយ។ មិនថានៅទីណា ម៉ោងណា ថ្ងៃណា ខែណា ឆ្នាំណាឡើយ គួរព្យាយាមធ្វើអ្វីជាពិសេសឱ្យបានសម្រេច។
ម្នាក់ៗ មានពេលវេលាស្មើៗគ្នាក្នុងមួយថ្ងៃ។ តើអ្នកគ្រោងនឹងចំណាយពេល២៤ម៉ោងរបស់អ្នកយ៉ាងណា? ចូរធ្វើផែនការជាមុន ហើយតម្រៀបការងារដែលត្រូវធ្វើជាបន្តបន្ទាប់។ ទាំងនេះហើយេជាផែនទីផ្លូវ (Road Map) ឆ្ពោះទៅកាន់ភាពជោគជ័យសម្រាប់ខ្លួនឯង និងជីវិតដ៏មានតុល្យភាព។
ប្រសើរបំផុតគឺមានសំភារៈកត់ត្រាតាមខ្លួន គឺគួរមានក្រដាស និងប៊ិកជាដើម។ តើអ្នកគួរធ្វើអ្វីនៅថ្ងៃនេះ ដើម្បីធានាជោគជ័យដែលប្រសើរជាងនេះ នៅថ្ងៃស្អែកសម្រាប់ខ្លួនឯង និងគ្រួសារ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី០៩)