ធ្វើអ្វីដែលអ្នកចូលចិត្ត

ក្នុងលោកនេះ មានប្រភេទការងារប្រហែលជាង៥០០០មុខខុសៗគ្នាឯណោះ។ ចូរជ្រើសរើសប្រភេទការងារមួយដែលអ្នកចូលចិត្ត។ មនុស្សភាគច្រើនអាចធ្វើការងារដែលខ្លួនចូលចិត្តបានយ៉ាងជោគជ័យក្រៃលែង។ ពួកគេទាំងនោះហើយ គឺជាគំរូរបស់អ្នក។ អ្នកពិតជាអាចធ្វើបានដូចគ្នាដែរ។ ពេលអ្នកស្រឡាញ់ការងាររបស់អ្នក អ្នកនឹងធ្វើការងារនោះបានប្រកបដោយជោគជ័យ។ ប្រសិនបើអ្នកបាត់បង់ការងារនៅកន្លែងណាមួយ ចូរប្រើពេលវេលាដែលនៅចន្លោះនោះស្វែងរកការងារដែលខ្លួនចូលចិត្ត ឬចាប់ផ្តើមធ្វើជំនួញមុខណាមួយដែលខ្លួនចូលចិត្ត

ជាការពិតណាស់ដែលថា ក្នុងលោកនេះមានការងារច្រើនយ៉ាងណាស់ដែលអ្នកពុំគួរមានពេលទំនេរសល់ច្រើនពេកនោះឡើយ។ ចូរបំពេញពេលវេលាទំនេររបស់អ្នកឱ្យអស់ដោយការងារដែលអ្នកស្រឡាញ់។

ចូរគ្រោងផែនការការងារ ដើម្បីធ្វើយ៉ាងណាកុំឱ្យពេលវេលារបស់អ្នកបាត់បង់ទៅដោយឥតប្រយោជន៍ ព្រោះអ្នកគឺជាអ្នកគ្រប់គ្រងសុភមង្គលរបស់ខ្លួនឯង។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៧៣ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.