ធ្វើភ្លាមនៅពេលអ្នកមានអារម្មណ៍ចង់ធ្វើ

នៅពេលដែលអ្នកមានអារម្មណ៍ចង់ធ្វើការអ្វីមួយ ពេលនោះហើយជាពេលល្អបំផុតដែលអ្នកត្រូវចាប់ផ្តើមធ្វើភ្លាម។

√ បើមានអារម្មណ៍រីករាយ ត្រូវញញឹម សើច។

√ បើមានអារម្មណ៍ថាហ៊ានធ្វើ ត្រូវចាប់ផ្តើមធ្វើភ្លាម។

√ បើទទួលបានការបំរើដ៏ពេញចិត្ត ត្រូវសរសើរគេទៅ។

√ បើមានកម្លាំងបរិបូរណ៍ហើយ ធ្វើអ្វីមួយឱ្យបានផលវិជ្ជមាន។

√ បើចេះរឿងកំប្លែង និយាយប្រាប់គេ។

√ បើសិនជាមានចិត្តសប្បុរស ធ្វើអំណោយ។

√ បើសិនប្រាថ្នាចង់ក្លាយជាអ្នកមាន ចូរវិនិយោគ ហើយសន្សំសំចៃ។

√ បើគេចង់ឱ្យអ្នកជួយ ជួយគេឱ្យពេញទំហឹង ឬជួយយោបល់ដ៏មានប្រយោជន៍ពិតៗ។

√ បើអ្នកបានសន្យាអ្វីហើយ ត្រូវរក្សាពាក្យសន្យានោះ ហើយធ្វើឱ្យបាន។

ថ្ងៃស្អែកមានរាប់ពាន់ដង។ ចូរកុំចាំថ្ងៃស្អែក ឬម៉ោងក្រោយសោះបើមានអារម្មណ៍ចង់ធ្វើហើយនោះ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៣៧)

Leave a Reply

Your email address will not be published.