ជីវិតមិនប្រាកដថា យើងមិនអាចដឹកនាំបានតាមផ្លូវដែលយើងចង់បាននោះឡើយអ្នកអាចនឹងទទួលបានការមិនពេញចិត្ត ទោមនស្ស ឬទុក្ខសោកជាដើម។ ជួនកាល អ្នកត្រូវតាំងចិត្តប្រកបដោយសេចក្តីក្លាហាន និងអំណត់មិននិយាយឱ្យខានតែបាន បើទោះជាពិបាកយ៉ាងណាក៏ដោយ។ ក៏ប៉ុន្តែ ដោយសារតែអ្នកមើលខ្សែជីវិតរបស់ខ្លួនបានវែងឆ្ងាយ អ្នកអាចគ្រប់គ្រងរាល់ព្រឹត្តិការណ៍ដែលកើតឡើងជារៀងរាល់ថ្ងៃបាន។
ត្រូវមានចិត្តកត្តញ្ញូតាធម៌ចំពោះអ្វីៗទាំងអស់ដែលអ្នកមាន។ ចូរទទួលយក និងសំដែងនូវការដឹងគុណចំពោះការស្ងើចសរសើរ។ អ្នកគួរដឹងគុណចំពោះសុខភាពដ៏ល្អ គ្រួសារដ៏ចេះយល់ចិត្ត ការងារដ៏ពេញចិត្ត កូនៗដែលស្តាប់បង្គាប់ និងមានសុខភាពល្អ អ្នកក្រោមបង្គាប់នៅកន្លែងធ្វើការដែលរហ័សរហួន និងមិត្តដ៏មានភក្តីភាព។
ពេលអ្នកប្រាថ្នាធ្វើជាមនុស្សដែលចេះដឹងគុណ អ្នកក៏អាំចជួយជំរុញឱ្យអ្នកដទៃឱ្យចេះធ្វើដូចគ្នានេះដែរ។ វាប្រៀបបីដូចជាថា “បើអ្នកកាន់ទៀនមួយកំពុងតែឆេះ គួរធ្វើយ៉ាងណាឱ្យអ្នកដទៃបានអុជចម្លងទៀនរបស់គេផង”។
ដូចនេះចូរមានចិត្តកត្តញ្ញូតាធម៌ឡើង។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៤០)