!ភ្លើងសង្គ្រាម ខ្មែរបង្ហូរឈាម ពលីជីវិត
ការពារទឹកដី ជាតិរួមលោហិត ស្រោចស្រង់ជីវិត
បុព្វសិទ្ធជាតិខ្មែរ។
ខ្មែរក្រោមតស៊ូ ការពារវប្បធម៌ ឲ្យគង់ឋិតឋេរ
ទោះក្រោមអំណាច គ្មានសិទ្ធដូចគេ ទោះបីកែប្រែ
ខ្មែរនៅតែប្រឹង។
ជាតិយើងគេគាប គេចង់បង្រ្កាប បំបាក់ព្រលឹង
បំបាក់ស្មារតី មិនឲ្យយើងដឹង មនោគមគេប្រឹង
បំប៉ន់ខួរខ្មែរ។
ខ្មែរក្រោមតស៊ូ ប្រឹងប្រែងយ៉ាងយូរ ឆ្លៀតរស់ដូចគេ
បង្កើតធនធាន ប្រឹងរៀនរិះរេ ជួយស្រង់ជាតិខ្មែរ
ឲ្យផុតកង្វល់។
យើងមានវិធាន បំប៉ន់អ្នករៀន សិក្សាស្វែងយល់
ខេមរភាសា វិជ្ជាសាកល ទុកជាគ្រឹះគោល
ធនធានអ្នកចេះ។
ឆ្លៀតរៀនឆ្លៀរស់ ត្រដាបត្រដួស គេលូចសម្លេះ
មិនឲ្យចម្រើន បង្កើនអ្នកចេះ បុករុកឲ្យប្រេះ
ប្រលេះឲ្យស្លាប់។
ទោះជាយ៉ាងណា ពូជជាតិខេមរា តស៊ូស្វាហាប់
ផ្តូចផ្តើមធនធាន ក្រោមការឈឺចាប់ ប្រឹងប្រែងព្រោះសាប
ទំពាំងខ្មែរក្រោម។
ដោយៈ ភិក្ខុ ឆេង ឆាយា