ទោះរស់ក្នុងទីណាកុំភ្លេចភាសាខ្មែរ

(បទព្រហ្មគីតិ)

ភាសាជាប្រធាន ខ្មែរយើងមានគួររក្សា
តំណតដូនតា ប្រើប្រាជ្ញាច្នៃប្រឌិត។
ភាសាជាតំណាង ជាពស្តុតាងជាតិខ្មែរពិត
ឲ្យខ្មែរ មានជីវិត រស់រៀនស្ថិតជានិរន្តរ៍។
ភាសាបង្ហាញ់ជាតិ លាតត្រដាងដល់មហាជន
ជាកេរ្តិ៍យ៉ាងសំខាន់ តជំនាន់កូនចៅខ្មែរ។
ទោះរស់ក្នុងទីណា គួររក្សាកំុកែប្រែ
និយាយភាសាខ្មែរ ឲ្យគេលឺឲ្យគេស្តាប់។
ហេតុនេះគួរខ្មែរយើង លើកតម្កើងភាសាសព្ទ
និយាយខ្មែរល្អស្តាប់ ឲ្យក្មេងត្រាប់ល្អកន្លង។
បើនៅបរទេស កំុប្រហែសនាំសៅហ្មង
បង្ហាត់កូនចៅផង ជួយចម្លងភាសាសាន៍។
ខ្មែរក្រោមនិងខ្មែរលើ ឈប់ទីទើឈប់អៀនខ្មាស់
នាំគ្នាជួយប្រកាស់ ជួយជាតិសាសន៍តដូនតា។
ខ្មែរក្រៅឬកណ្តាល ជួយឈឺឆ្អាលរឿងភាសា
កំុប្រើហួសមាត្រា យកភាសាយួនបរទេស។
មតិព្រោះចង់ល្អ មិនបង្កឲ្យវាប្រេះ
សព្វថ្ងៃខ្មែរប្រហែស ជ្រុលអង់គ្លេសយួនក៏មាន។
ខ្មែរយើងមានគគោក ម្តេចមានមកប្រើមិនបាន
ដូច្នេះញាតិព្រៀងលាន គួរខ្មាស់អៀនសាសន៍ដទៃ។
បក្សីឆ្លងដែន: ១៥/ឧសភា/១០១៦
រកាកណ្តាល/សង្កាត់រកាកណ្តាល/ ក្រុងក្រចេះ

 

Leave a Reply

Your email address will not be published.