ទទួលយកភាពខុសប្លែកជារឿងដូចគ្នា

ចូរមើលបុគ្គលម្នាក់ៗឱ្យដាច់ដោយឡែកគ្នា គឺពុំមែនជាក្រុមតែមួយនោះឡើយ។ មនុស្សគ្រប់រូបទូទាំងពិភពលោកមានសមត្ថភាព និងតម្លៃស្មើៗគ្នាដោយពុំបែងចែកពីពូជសាសន៍ ពណ៌សម្បុរ ជំនឿ ឬភេទអ្វីឡើយ។ ចូរជឿជាក់ថា មនុស្សភាគច្រើនបំផុតដែលអ្នកបានជួប ឬស្គាល់ ឬធ្វើជំនួញជាមួយ គឺសុទ្ធតែមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នានឹងអ្នក ច្រើនជាងខុសគ្នាពីអ្នក។

មនុស្សស្ទើរតែទាំងអស់សុទ្ធតែជាមនុស្សល្អ ធ្វើតែអ្វីល្អៗ។ ពួកគេគិតថាអ្នកមិនមែនជាមនុស្សអាក្រក់ឡើយ ហើយថែមទាំងចេះជួយអ្នកក្នុងគ្រាអាសន្នទៀតផង។ ចូរកុំចំណាយពេលឥតប្រយោជន៍រិះរកគំនិតផ្ទុយពីនេះឱ្យសោះ។ ចូរជៀសវាង កុំធ្វើជាមនុស្សចេះតែនិយាយអំពីរឿងគេ។

ចូរលះបង់អ្វីដែលជាទម្លាប់ដដែលៗ និងគំនិតស្ទាក់ស្ទើរដែលអាចបណ្តាលឱ្យមានភាពចម្រុងចម្រាស និងគំនិតដែលបន្ទាបបន្ទោកអ្នកដទែ។ ចាប់ផ្តើមមុនគេក្នុងការធ្វើជាស្ពាននៃភាពករុណា និងការយោគយល់គ្នា។ ចូរទទួលយកភាពខុសប្លែករបស់អ្នកជុំវិញខ្លួន ជារឿងដូច   គ្នា ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី១៧)

Leave a Reply

Your email address will not be published.