តាមអារម្មណ៍សភាវគតិរបស់អ្នក

“ខ្ញុំមានអារម្មណ៍មិនស្រួលសោះនៅទីនោះ។ ខ្ញុំមិនចូលចិត្តសំឡេងនេះឡើយ។ ទាំងអស់នេះមិនសមនឹងខ្ញុំឡើយ។”

រឿងខ្លួនអ្នក និងអ្វីដែលនៅជុំវិញខ្លួន មានតែអាម្មណ៍សភាវគតិរបស់អ្នកទេដែលមានតាំងពីកំណើតនោះទេដែលដឹងច្បាស់ជាងគេបំផុតថាសមស្រប ឬអត់នោះ។ ហេតុដូចនេះ ចូរស្តាប់តាមអារម្មណ៍ចម្បងពីខាងក្នុងនេះមកមុន។ បើអារម្មណ៍នោះគិតឃើញថាត្រូវទៅជួបពេទ្យ ឬត្រូវចេញពីពិធីជប់លៀងមួយ ឬត្រូវចៀសពីក្រុមមនុស្សមួយ ឬត្រូវលាលែងពីការងារនោះ ឬមិនត្រូវបើកទ្វារនេះទេ ឬត្រូវចុលផ្សារទិញឥវ៉ាន ត្រូវធ្វើតាមអារម្មណ៍នោះភ្លាម។

នេះមានន័យថា អ្នកគួរបណ្តោយតាមអារម្មណ៍នោះជាមុនសិន។ ប្រសិនជាអ្នករឹងប្រឆាំងនឹងអារម្មណ៍នេះ អ្នកអាចនឹងមានបញ្ហាដល់ការគ្រប់គ្រងខ្លួនប្រាណទាំងមូលតែម្តង។

អាស្រ័យហេតុនេះ ចូរទុកផ្លូវឱ្យអារម្មណ៍ខ្លួនឯងឱ្យមានសេរីភាពឱ្យបានច្រើនបំផុត ព្រោះវាអាចជួយស្រោចស្រង់យើងពីគ្រោះថ្នាក់បាន។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី២៤)

Leave a Reply

Your email address will not be published.